ថ្ងៃទី 24 មីនា 2012
ដោយ: ខឿន សាឃៀន
CEN
ភ្នំពេញ: ទ្រង់សិរិមតៈ ត្រូវបានគេស្គាល់ច្បាស់បំផុតដោយការជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ កម្ពុជា ពិសេសដោយសារការជាប់ពាក់ព័ន្ធនឹងព្រឹតិ្តការណ៍រដ្ឋប្រហារ១៨មីនា ១៩៧០ ទម្លាក់សម្តេច សីហនុ ពីតំណែងជាព្រះប្រមុខរដ្ឋខ្មែរ និង ជាមនុស្សទី២បន្ទាប់ពី លន់ នល់ នៅក្នុងរបបសារធារណរដ្ឋខ្មែរ ១៩៧០-១៩៧៥ ។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ កើតនៅថ្ងៃទី២២ មករា ១៩១៤ នាទីក្រុងភ្នំពេញ , មាតាព្រះនាម ទ្រឿង យឿម , បិតា ស៊ីសុវត្ថិ រត្តរិ , ជាអ្នកគោរពព្រះពុទ្ធសាសនា ។ ព្រះអង្គ បានរៀបអាពាហ៍ពាហ៍ជាមួយម្ចាស់ក្សត្រីយ៍ នរោត្តម កេតនារី ហើយមានបុត្រី៣អង្គ និង បុត្រា៣អង្គ ។
សិរិមតៈ ជាស្រឡាយ ស៊ីសុវត្ថិ ពោលគឺត្រូវជាចៅទួតរបស់ព្រះករុណា ស៊ីសុវត្ថ នៃ ប្រទេសកម្ពុជា ។ នៅឆ្នាំ១៩៣០ ព្រះអង្គបានក្លាយជាមន្ត្រីរាជការ នៃ រដ្ឋការអាណាព្យាបាលបារាំង ។
ស្ថិតនៅក្រោមធម្មនុញ្ញដែលតាក់តែងឡើងដោយអាណានិគមបារាំង បុគ្គលដែលអាចជ្រើសរើសជាក្សត្រខ្មែរបាន លុះណាតែជាបុគ្គលក្នុងស្រឡាយ នរោត្តម ឬ ស៊ីសុវត្ថិ ។ ដោយហេតុនេះ សិរិមតៈ ក៏ជាសមាជិករាជវង្សមួយអង្គដែលមានសិទ្ធិអាចឡើងគ្រងរាជ្យជាក្សត្រ ខ្មែរដែរ ។
ទោះព្រះអង្គជាសមាជិករាជវង្សក្តី ក៏ព្រះអង្គមិនចូលរួមជាមួយគណៈបក្សសង្គមរាស្ត្រនិយម របស់សម្តេច សហីនុ ទេ ។ ព្រះអង្គទៅចូលរួមជាមួយ គណៈបក្សកំណែទម្រង់ខ្មែរ ( Khmer Renovation ) ជាគណៈបក្សស្តាំនិយម ដឹកនាំដោយលន់ នល់ ដែលជាគណៈបក្សប្រជែងនឹងគណៈបក្សសង្គមរាស្ត្រនិយម ទៅវិញ ។ សិរិមតៈ បានចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតសភាជាតិ នាឆ្នាំ១៩៤៧ ប៉ុន្តែកាលនោះ គណៈបក្សនេះមិនទទួលបានអាសនៈឡើយ ។
ពេលដែលសម្តេចសីហនុ គង់ជានាយករដ្ឋមន្ត្រីខ្មែរ បានតែងតាំងព្រះអង្គម្ចាស់ សិរិមតៈ ឱ្យទទួលបន្ទុកផ្នែកការពារជាតិនៅឆ្នាំ១៩៥២ ហើយបានតែងតាំង ជារដ្ឋមន្ត្រីក្រសួងការពារជាតិបន្ទាប់ពីទទួលបានឯករាជ្យពីបារាំងនៅ ឆ្នាំ១៩៥៤ ។ ដោយសារសម្តេច សីហនុ និង នល់ នល់ ត្រូវរូវគ្នាខ្លាំងឡើងៗ ទើបគណៈបក្សសង្គមរាស្ត្រនិយម របស់សម្តេចសីហនុ បានស្រូបយកគណៈបក្សកំណែទម្រង់ខ្មែរ មុនពេលបោះឆ្នោតដ៏ជោគជ័យនាឆ្នាំ១៩៥៥ ។ សិរិមតៈ នៅតែជាអ្នកប្រឆាំងយ៉ាងមានះដដែល ជាពិសេសក្នុងការដែលសម្តេចសីហនុ អនុគ្រោះដល់សកម្មភាពរបស់វៀតណាមខាងជើងនៅតាមបណ្តោយព្រំដែនខ្មែរ ភាគខាងកើត ។
ពេញអំឡុងទសវត្សឆ្នាំ១៩៦០ សម្តេច សីហនុ បានកាត់បន្ថយឥទ្ធិពលរបស់សិរិមតៈ ដោយការតែងតាំងព្រះអង្គជាអគ្គរាជទូតនៅប្រទេសចិន , ប្រទេសហ្វ៊ីលីពីន និង ប្រទេសជប៉ុន ។
ក្រោយរដ្ឋប្រហារ១៩៧០ សុខភាពរបស់លន់ នល់ ចាប់ផ្តើមមានបញ្ហាបន្ទាប់ពីគាត់មានជំងឺដាច់សរសៃឈាមស្លាប់មួយ ចំហៀងខ្លួននៅខែកុម្ភៈឆ្នាំ១៩៧១ រហូតត្រូវទៅព្យាបាលនៅទីក្រុងហូណូលូលូ រដ្ឋហាវ៉ែ សហរដ្ឋអាមេរិក ។ គេមិនមានសង្ឃឹងថា គាត់នឹងអាចត្រឡប់មកកាន់អំណាចវិញឡើយ ។ ការប្រជែងគ្នារវាងក្រុមមនុស្សរបស់ លន់ ណុន និង ព្រះអង្គម្ចាស់ សិរិមតៈ បានកញ្ជ្រោលឡើងក្នុងការស្នងតំណែងរបស់លោក លន់ នល់ ពេលនោះ សិរិមតៈ មានឋានៈជានាយករដ្ឋមន្ត្រីស្តីទី ។
វេលារសៀលថ្ងៃទីទី១៧ ខែមីនា ១៩៧៣ យន្តប្រដេញទម្លាក់គ្រាប់បែក T 28 បើកបរដោយអនុសេនីយ៍ឯក សូ ផូត្រា កូនប្រសាររបស់ម្តេចសីហនុ បានទម្លាក់គ្រាប់បែក២គ្រាប់ទៅលើនិវេសនដ្ឋានប្រធានាធិបតីសាធារណរដ្ឋ សម្លាប់មនុស្ស១០០នាក់ ប៉ុន្តែលន់ នល់ ពុំមានគ្រោះថ្នាក់ និង មិនមានរបួសឡើយ ។
រដ្ឋាភិបាលហង្ស ធុនហាក់ ដែលលន់ ណុន ជាមនុស្សមានឋានៈដូចជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃនោះ បានដាក់ព្រះអង្គម្ចាស់ សិរិមតៈ និង សមាជិករាជវង្សមួយចំនួនឱ្យនៅតែក្នុងនិវេសនដ្ឋាន ដោយមានការឃ្លាំមើល ។
គេជឿថា ព្រះអង្គម្ចាស់សិរិមតៈ បានស្នើសុំឥស្សជនអាមេរិកាំងធ្វើអន្តរាគមន៍កំចាត់ លន់ ណុន ទើប២-៣ ថ្ងៃក្រោយ លន់ ណុន ត្រូវលាលែងពីតំណែងជារដ្ឋមន្ត្រីអមក្រសួងមហាផ្ទៃ ហើយថ្ងៃទី១៧មេសា ឆ្នាំ១៩៧៣ ហង្ស ធុនហាក់ ក៏សុំលាលែងពីតំណែងជានាយករដ្ឋមន្ត្រីទៀត ទើបសិរិមតៈ និង សមាជិករាជវង្សទាំងឡាយត្រូវបានដោះលែងឱ្យមានសិរីភាពឡើងវិញ ។
អាស្រ័យមាត្រាទី៣៩ នៃ ច្បាប់រដ្ឋធម្មនុញ្ញ ទើបថ្ងៃទី២៤ មេសា ១៩៧៣ សេនាប្រមុខលន់ នល់ ផ្អាកសភាជាតិ និង តែងតាំងក្រុមប្រឹក្សានយោបាយជាន់ខ្ពស់ដោយមានរូបគាត់ , សិរិមតៈ , ចេង ហេង និង អ៊ិន តាំង ។
អម្លុងពេលផ្លាស់ប្តូរគណៈរដ្ឋមន្ត្រីជាច្រើនលើកនៃសាធារណរដ្ឋខ្មែរ ពីឆ្នាំ១៩៧០ ដល់ ឆ្នាំ១៩៧៥ នោះគឺរួមមានគណៈរដ្ឋមន្ត្រីរបស់ព្រះអង្គម្ចាស់ សិរិមតៈ , លោក ហង្ស ធុនហាក់ , លោក អ៊ិន តាំ (២លើក) , របស់លោក សឺង ង៉ុកថាន់ , ឡុង បូរ៉េត ( ៣លើក ) ។
នៅពេលដែលសង្គ្រាមកាន់តែស៊ីសាច់ហុតឈាមហៀប និងដល់ទីបញ្ចប់ ព្រះអង្គម្ចាស់ សិរិមតៈ បានបញ្ជាក់ថា ប្រសិនបើរាស្ត្រខ្មែរត្រូវការសម្តេច សីហនុ ឬ ថាប្រសិនបើវត្តមានរបស់ព្រះអង្គក្នុងអំណាច អាចនាំសន្តិភាពមកឱ្យខ្មែរនោះ ព្រះអង្គ(សិរិមតៈ) នឹងសុខចិត្តព្រម ។ សម្តេចសីហនុ មិនទទួលព្រមធ្វើការសម្រុះសម្រួលឡើយ ហើយហៅព្រះអង្គម្ចាស់ សិរិមតៈ ថាជាជនប្រតិកិរិយាដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រកម្ពុជា ហើយថានឹងត្រូវតែព្យួរកគាត់ ពោលគឺនឹងមិនមានការផ្សះផ្សារឡើយ ។
ពួកកុម្មុយនិស្តខ្មែរក្រហម បានបើកការវាយលុកនៅរដូវប្រាំងដើម្បីណ្តើមកាន់កាប់ទីក្រុងភ្នំពេញ ដែលត្រូវបានឡោមព័ទ្ធនៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៧៥ ។ ថ្ងៃទី១ មេសា ១៩៧៥ ប្រធានាធិបតីសាធារណៈរដ្ឋខ្មែរ លន់ នល់ បានលាលែងពីតំណែងហើយបាននិរទេសខ្លួនទៅប្រទេសឥណ្ឌូនេស៊ី និង បន្ទាប់មកបានទៅសហរដ្ឋអាមេរិក ។
ថ្ងៃទី១២ មេសា ១៩៧៥ អាមេរិក បានផ្តល់សិទ្ធិជ្រកកោនដល់មន្ត្រីជាន់ខ្ពស់មួយចំនួនរបស់របប សាធារណៈរដ្ឋខ្មែរ ប៉ុន្តែសិរិមតៈ ឡុង បូរ៉េត និង មនុស្សមួយចំនួនទៀតនៃគណៈរដ្ឋមន្ត្រីរបស់លន់ នល់ បានបដិសេធមិនទទួលយកសិទ្ធិនេះ បើទោះជាឈ្មោះរបស់ឡុង បូរ៉េត និង សិរិមតៈត្រូវបានខ្មែរក្រហមផ្សព្វផ្សាយនៅក្នុងបញ្ជីមនុស្សក្បត់៧ នាក់ ដែលនឹងត្រូវកាត់ទោសក៏ដោយ ហើយថាព្រះអង្គនឹងនៅប្រយុទ្ធដើម្បីប្រទេសជាទីស្រលាញ់របស់ព្រះអង្គ បើនឹងស្លាប់ក៏សុខចិត្តនៅលើទឹកដីរបស់ខ្លួន ។
ថ្ងៃ១៧ មេសា ១៩៧៥ ខ្មែរក្រហមបានចូលកាន់កាប់ទីក្រុងភ្នំពេញ សិរិមតៈ បានស្វែងរកសិទ្ធិជ្រកកោន នៅសណ្ឋាគារ Hotel Le Phnom ជាទីដែលកាកបាទក្រហមអន្តរជាតិកំពុងមានបំណងបង្កើតនូវតំបន់សុវត្ថិភាព ។ ប៉ុន្តែត្រូវបានបដិសេធនៅពេលកាកបាទក្រហម ដឹងថា ឈ្មោះរបស់ព្រះអង្គត្រូវបានខ្មែរក្រហមដាក់នៅក្នុងបញ្ជីជនក្បត់ទាំង ៧នាក់ ។ នៅក្រៅសណ្ឋាគារនេះ សិរិមតៈ បាននិយាយទៅកាន់ពួកអ្នកកាសែត និង បានចែកលិខិតរបស់ព្រះអង្គដែលបានសរសេរទៅសមាជិកព្រឹទ្ធសភា ឌាន របស់អាមេរិក ដែលក្នុងនោះមានប្រយោគចុងក្រោយសរសេរថា ព្រះង្គមានកំហុសដោយសារជឿលើអាមេរិកាំង ហើយអាមេរិកាំងបោះបង់ប្រជារាស្ត្រខ្មែរដែលស្រលាញ់សេរីភាព ។
សិរិមតៈ បានស្វែងរកសិទ្ធិជ្រកកោននយោបាយនៅស្ថានទូតបារាំង ប៉ុន្តែ ខ្មែរក្រហមបានគម្រាមថានឹងទន្ទ្រានចូលបរិវេណស្ថានទូតនោះ និង ចាប់ខ្លួនមនុស្សណាដែលគេត្រូវការ ប្រសិនបើពួកគេមិនព្រមចេញមកដោយស្ម័គ្រចិត្តទេនោះ ។
អមដំណើរដោយមន្ត្រីទូតលោក ជឺន ឌីរ៉ាក និង អ្នកកាសែតឈ្មោះ Jon Swain លោក Bizot បានទទួលបន្ទុកក្នុងការជូនដំណឹងសិរិមតៈហើយ ព្រះអង្គ ត្រូវបានប្រគល់ឱ្យខ្មែរក្រហម ។ សិរិមតៈ និង មន្ត្រីមួយចំនួនដែលនៅជាមួយព្រះអង្គ ទំនងជាត្រូវបានសម្លាប់នៅថ្ងៃទី២១ ខែមេសា ១៩៧៥ ។
ព័ត៌មាននៃការស្លាប់របស់ព្រះអង្គ មិនទាន់មានភាពច្បាស់លាស់ ប៉ុន្តែសម្តេចសីហនុ បានទទួលការថ្វាយដំណឹងថា សិរិមតៈ និង ឡុង បូរ៉េត ត្រូវបានសម្លាប់តាមរបៀបប្រហាក់ប្រហែលគ្នាដោយការបាញ់នៅថ្ងៃទី២១ ខែមេសា ឆ្នាំ ១៩៧៥ ។ របាយការណ៍ផ្សេងទៀតបាននិយាយថា ព្រះអង្គត្រូវបានសម្លាប់ដោយការកាត់សិរសា ។ ទោះយ៉ាងណា ហេនរី ឃីស្ស៊ីងហ្គ័រ រដ្ឋមន្ត្រីការបរទេសអាមេរិកសម័យសង្គ្រាមបានកត់ចំណាំនៅក្នុងរបាយការណ៍ មួយថា ព្រះអង្គត្រូវបានគេបាញ់នៅត្រង់ពោះ ហើយ ទុកចោលដោយពុំមានការព្យាបាលរហូត៣ថ្ងៃក្រោយទើបបានបាត់បង់ជីវិត ៕
បញ្ជុនអត្ថបទទៅបណ្ដាញផ្សេងៗ
ដោយ: ខឿន សាឃៀន
CEN
ភ្នំពេញ: ខណៈប្រទេសជាតិកំពុងស្ថិតក្នុងសភាពច្របូកច្របល់ សម្តេច នរោត្តម សីហនុ ជាព្រះប្រមុខរដ្ឋ បានយាងទៅព្យាបាលព្រះរោគនៅប្រទេសបារាំង ។ ពេលនោះប្រជាជនកម្ពុជានៅភាគខាងកើតជាពិសេសនៅតំបន់ខ្លះនៃ ខេត្តស្វាយរៀង កំពុងរងការធ្វើទុក្ខបុកម្នេញពីសំណាក់កងទ័ពវៀតណាមខាងជើង វៀតកុង និង វៀតណាមខាងត្បូង ព្រះអង្គត្រូវបានឧត្តមសេនីយ៍ លន់ នល់ និង ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ ធ្វើរដ្ឋប្រហារទំលាក់ពីតំណែង ។ ប៉ុន្តែ មូលហេតុនាំឱ្យមានការបោះឆ្នោតដកហូតតំណែងនេះ នៅតែជាប្រធានបទមិនទាន់ចុះសម្រុងគ្នានៅឡើយ ។
សង្គ្រាមលោកលើកទី២បានចប់ជាផ្លូវការបន្ទាប់ពីសហរដ្ឋអាមេរិកបាន ទម្លាប់គ្រាប់បែកបរមាណូ ទៅលើប្រទេសជប៉ុននាខែសីហា ឆ្នាំ១៩៤៥ ។ ប៉ុន្តែវាជាការចាប់កំណើតនៃសង្គ្រាមត្រជាក់ដែលកើតមានស្ទើរគ្រប់ ជ្រុងនៃពិភពលោក ដោយសារការដណ្តើម និង ការប្រជែងឥទ្ធិពលរបស់ពួកប្រទេសមហាអំណាចទាំងពីរប្លុកគឺពួកលោកសេរី ដែលដឹកនាំដោយសហរដ្ឋអាមេរិក និង ប្លុកកុម្មុយនិស្តដែលមានសូវៀត និង ចិន ជាប្រមុខ ។
នៅឥណ្ឌូចិន គឺវៀតណាម , ឡាវ និង កម្ពុជា ក៏ស្ថិតក្នុងស្ថានភាពនៃការប្រជែងគ្នារបស់ពួកមហាអំណាចពិភពលោក ទាំងពីរប្លុកនេះដែរ ។
សម្តេចនរោត្តមសីហនុ ក្នុងឋានៈជាព្រះមហាក្សត្រ និងក្រោយមកជាព្រះប្រមុខរដ្ឋ នៃប្រទេសកម្ពុជា ត្រូវបានគេមើលឃើញថា ព្រះអង្គមិនចង់ឱ្យប្រទេសខ្មែររងផលប៉ះពាល់នៃសង្គ្រាមនៅឥណ្ឌូចិន នេះ ទើបព្រះអង្គមិនព្រមអនុញ្ញាតឱ្យប្រទេសរបស់ព្រះអង្គទៅពាក់ព័ន្ធនឹង សង្គ្រាមនេះឡើយហើយព្រះអង្គក៏បានប្រកាសប្រទេសកម្ពុជាថាជាប្រទេស អព្យាក្រឹត ពោលគឺមិនចូលទៅខាងប្លុកសេរី ឬ ក៏ខាងប្លុកកុម្មុយនិស្តឡើយ ។
ប៉ុន្តែដោយសារតែភាពមិនស្មោះត្រង់ចំពោះអព្យាក្រឹតភាពនេះទើបបាននាំ ប្រទេសកម្ពុជាឱ្យចូលក្នុងភ្លើងសង្គ្រាមនិងមហាវិនាស ។ ប្រទេសទាំងឡាយដែលលំអៀងទៅខាងលោកសេរី ជាពិសេសប្រទេសជិតខាងកម្ពុជាគឺថៃ និង វៀតណាមខាងត្បូង ចង់ឱ្យកម្ពុជាចូលជាសមាជិកអង្គការស៊ីអាតូ ។ ដោយហេតុនេះប្រទេសជិតខាងទាំងពីរនេះបានបង្កអមិត្តជាមួយកម្ពុជា ជាញឹកញាប់ដោយគ្រប់រូបភាព និង ការញុះញង់ផ្សេងៗដូចជាការបិទផ្លូវច្រកសមុទ្ទរបស់ពួកគេដើម្បីបិទ ខ្ទប់ដង្ហើមសេដ្ឋកិច្ចខ្មែរ និង ការចែកគ្នាយកកោះខ្មែរមួយចំនួន ។
ទោះយ៉ាងណា ព្រះអង្គនៅតែទំនាក់ទំនងការទូតនិងទទួលជំនួយ បច្ចេកទេសផ្នែកកសិកម្ម និង ផ្នែកយោធាខ្លះៗពីអាមេរិកាំង ហើយព្រះអង្គក៏នៅមានទំនាក់ទំនងជិតស្និទ្ធជាមួយចិនប៉េកាំង គឺចិនកុម្មុយនិស្តផងដែរ ។
មិនមានកំហុសអ្វីទេទៅនឹង អព្យាក្រឹតភាព ព្រោះថា ប្រទេសអព្យាក្រឹតមួយក៏ត្រូវការទំនាក់ទំនងជាមួយប្រទេសនានាក្នុងលោក ដែរ ប៉ុន្តែគ្រាន់តែមិនត្រូវជួយជ្រោមជ្រែង ឬ បម្រើមនោគមវិជ្ជាឬផលប្រយោជន៍របស់ប្លុកណាមួយប៉ុណ្ណោះ ។
ព្រះអង្គធ្លាប់បានឆ្លើយនឹងពួកអ្នកសារព័ត៌មានលោកខាងលិចថា “ អព្យាក្រឹត” របស់ព្រះអង្គមិនមែនមានន័យថា មិនឱ្យក្រុមមួយដណ្តើមអំណាចពីក្រុមមួយទៀតក្នុងប្រទេសរបស់ពួកគេឡើយ ” ។
មិនយូរប៉ុន្មាន ពួកអ្នកសារព័ត៌មានលោកខាងលិចមួយចំនួនបានចាប់ផ្តើមធ្វើសេចក្តីរាយការណ៍ ថា ទំនាក់ទំនងរបស់ព្រះអង្គ និង ការទទួលជំនួយពីចិន នឹងនាំឱ្យព្រះអង្គចូលដៃជាមួយកុម្មុយនិស្តនៅថ្ងៃណាមួយ ។
ព្រះអង្គតែងតែបកស្រាយថា ទំនាក់ទំនងរបស់ព្រះអង្គជាមួយចិន មិនខុសពីជាមួយអាមេរិកាំងឡើយ គឺព្រះអង្គតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍៥ខ ឬ បញ្ច
សីលា ដើម្បីរួមរស់ដោយសុខសន្តិភាពជាមួយគ្នាក្នុងលោក ។
ទោះយ៉ាងណា ពួកអ្នកប្រវត្តិសាស្ត្របានកត់សំគាល់ឃើញថា ព្រះអង្គមិនសូវសព្វព្រះទ័យនឹងទង្វើរបស់អាមេរិកាំង និង ពួកអ្នសារព័ត៌មានលោកខាងលិចឡើយ ដែលពួកនេះហាក់មិនសូវផ្តល់តម្លៃ ឬ កិត្តិយសដល់ព្រះអង្គ ហើយពួកគេហាក់បញ្ចេញសញ្ញាថា ព្រះអង្គជាសភាវទើសទាស់របស់ពួកគេទៀតផង ។
ចិន តែងតែផ្តល់កិត្តិយស និង ការស្វាគមន៍ចំពោះព្រះអង្គប្រកបដោយភាពគគ្រឹកគគ្រេងក្រៃលែង ។
ពួកអ្នកប្រវត្តិសាស្ត្រទាំងឡាយបានកត់សម្គាល់ថា នេះក៏ជាចំណែកមួយដែលនាំឱ្យសម្តេចប្រមុខរដ្ឋខ្មែរមិនសូវសព្វព្រះទ័យ នឹងពួកអាមេរិកាំង ហើយព្រះអង្គតែងតែសព្វព្រះទ័យយ៉ាងងប់ងល់ជាមួយចិនកុម្មុយនិស្ត ។
ក្រោយមក ព្រះអង្គយល់ថា ជំនួយរបស់អាមេរិកាំងចំពោះកម្ពុជានឹងនាំឱ្យកម្ពុជាបែកបាក់គ្នា និង ជំពាក់បំណុលបរទេស ។ ព្រះអង្គតែងហៅជំនួយទាំងនោះថា “ជំនួយមានចំណង” ។ ផ្ទុយពីចិនដែលតែងតែផ្តល់ជំនួយមកកម្ពុជាដោយឥតចំណង និងគាំទ្រនូវអព្យាក្រឹតភាពនៃកម្ពុជាយ៉ាងឥតសំចៃទោះជាពេលខ្លះ ត្រូវបានគេមើលឃើញថាគ្រាន់តែជាការច្រៀងរបស់ចិនក៏ដោយ ។
សៀវភៅ “ វិបត្តិកម្ពុជា និង ទំនាក់ទំនងជាមួយបរទេស” បានផ្តល់ទស្សនទានថា ព្រះអង្គមិនមានទំនុកចិត្តលើពួកអាមេរិកាំងឡើយ ដែលពួកនេះចូលចិត្តធ្វើរដ្ឋប្រហារទម្លាប់ប្រមុខរដ្ឋណាមួយដែល គ្រាន់តែពួកគេមិនសូវចូលចិត្ត ដូចជាករណី ស៊ូកាណូ នៃ ប្រទេសឥណ្ឌូនេស៊ី និង ង៉ូ ឌិន យៀម នៃ វៀតណាមខាងត្បូងជាដើម ហើយលើកបន្តុបបុគ្គលណាម្នាក់ផ្សេងទៀតដែលពួកគេងាយញាក់ជាង ដែល បើប្រៀបធៀបមកកម្ពុជាវិញ គឺដូចជាព្រះអង្គ និង ពួកស្តាំងនិយម ដែលពួកនេះកំពុងញ៉ាម និង ជក់ចិត្តចំពោះអាមេរិកាំងស្រាប់ ។
កងទ័ពវៀតណាមខាងត្បូង និង កងទ័ពអាមេរិកាំង បានធ្វើការវាយលុកជាញឹកញាប់ដោយទ័ពថ្មើជើង និង ជើងអាកាសមកលើភូមិខ្មែរភាគខាងកើតដូចជានៅស្រុកចន្ទ្រា ខេត្តស្វាយរៀងជាដើម ហើយបានសម្លាប់ជីវិត និង ធ្វើទុក្ខបុកម្នេញប្រជារាស្ត្រខ្មែរ ។ សម្តេចសីហនុ បានថ្កោលទោសកងទ័ពវៀតណាមខាងត្បូង និង ទ័ពអាមេរិកាំងចំពោះការបង្កការឈឺចាប់ និង វិនាសកម្មមកលើប្រជារាស្ត្រខ្មែរទាំងនោះ ។ វៀតណាមខាងត្បូងបានឆ្លើយបកវិញថា វាជាលទ្ធផលនៃការតាមប្រមាញ់របស់ពួកគេទៅលើកងទ័ពវៀតណាមខាងជើង និង វៀតកុង ព្រោះនៅពេលពួកគេដេញតាមកងទ័ពវៀតណាមខាងកុម្មុយនិស្តដែលវាយឆ្មក់ ពួកគេនោះ កងទ័ព ទាំងនោះ តែងតែបាត់ខ្លួននៅក្នុងទឹកដីខ្មែរ ។
អំឡុងពេលនោះ ព្រះអង្គមិនដែលបន្ទោសថា មកពីវៀតណាមខាងជើង និង វៀតកុង ប្រើប្រាស់ទឹកដីខ្មែរ ទើបខ្មែរត្រូវរងគ្រាប់បែក គ្រាប់ផ្លោងអាមេរិកាំង និង វៀតខាងត្បូងឡើយ ( ក្រោយមកព្រះអង្គទទួលស្គាល់) ។ ទីបំផុត ទំនាក់ទំនងការទូតរបស់ខ្មែរជាមួយអាមេរិកាំង ត្រូវបានកាត់ផ្តាច់ជាផ្លូវការនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ១៩៦៥ ។
មុននឹងឈានដល់ដំណាក់កាលនេះ សម្តេច សីហនុ បានមានទំនាក់ទំនងជាមួយចិន និង វៀតណាមខាងជើង ស្និទ្ធឡើងៗ រហូតដល់មានការចុះហត្ថលេខាពាណិជ្ជកម្ម ជាមួយវៀតណាមខាងជើងដែលព្រះអង្គបានឡាយព្រះហស្ថលេខានៅថ្ងៃទី១៨ វិច្ឆិកា ១៩៥៨ ។ អ្នកខ្លះយល់ថា កិច្ចសន្យានេះឯងហើយ ដែលបានអនុញ្ញាតឱ្យវៀតណាមខាងជើងឆ្លងកាត់, លាក់ខ្លួន និង បោះទីតាំងលើទឹកដីខ្មែរ ។ ព្រះអង្គបានអនុញ្ញាតឱ្យរណសិរ្យរំដោះវៀតណាម នៅលើទឹកដីខ្មែរក្នុងឋានៈជាអគ្គរដ្ឋទូត ហើយក៏ត្រូវបានគេដឹងថា ព្រះអង្គបានជួយវៀតណាមខាងជើងដូចជាការផ្តល់ស្បៀង និង ផ្តល់សិទ្ធិឱ្យពួកវៀតកុងដឹកជញ្ជូនគ្រឿងយុទ្ធូបករណ៍ឆ្លងកាត់ ទឹកដីខ្មែរមានផែព្រះសីហនុជាដើម ដើម្បីផ្គត់ផ្គង់វៀតណាមខាងជើង ។
ទោះជាត្រូវបានគេដឹងជាទូទៅថា មានវត្តមានកងទ័ពវៀតណាមខាងជើង និង វៀតកុងប្រមាណជា៦០.០០០នាក់ឆ្លងកាត់ទឹកដីខ្មែរចូលទៅសមរភូមិ និង ត្រឡប់មកពីសមរភូមិ ហើយបោះទីតាំង ហ្វឹកហាត់ មានបង្កើតផ្ទះពេទ្យ ឃ្លាំងស្តុកសម្ភារៈសិក និង ស្បៀងជាដើម ហើយមានពេលខ្លះមានការប៉ះប្រយុទ្ធជាមួយកងទ័ពខ្មែរក្តី ក៏ជាបន្តបន្ទាប់ព្រះអង្គតែងតែបដិសេធថាព្រះអង្គមិនបានអនុញ្ញាតឱ្យ ពួកនេះប្រើទឹកដីខ្មែរធ្វើបែបនេះដែរ ហើយថាបើមានបែបនោះមែនគឺពួកគេចូលទឹកដីខ្មែរដោយគ្មានការអនុញ្ញាត ។
រដ្ឋបាលវ៉ាស៊ីនតោន យល់ថា បើពុំមានការផ្គត់ផ្គង់ពីសំណាក់សូវៀត និង ចិន ទេ វៀតណាមកុម្មុយនិស្តមិនអាចស៊ូបាន១ឆ្នាំឡើយ ។ ការទំនុកបម្រុងរបស់សូវៀត និង ចិន ចំពោះកងទ័ពវៀតណាមខាងជើង និង វៀតកុង មានការពិបាកខ្លាំងឡើងៗក្នុងការដឹកជញ្ជូនសម្ភារៈដែលត្រូវឆ្លងកាត់ ប្រទេសឡាវ តាមផ្លូវលំហូ ជីមិញ ដោយសារផ្លូវលំនេះរងការវាយប្រហារពីកងទ័ពអាកាសអាមេរិកាំង ហេតុនេះទើបជម្រើសដែលល្អបំផុតមានតែ១គត់គឺដឹកជញ្ជូនកាត់ប្រទេស កម្ពុជា ត្បិតកម្ពុជាបានប្រកាសជាផ្លូវការថា ជាប្រទេសអព្យាក្រឹត ហេតុនេះអាមេរិកាំង និង វៀតណាមខាងត្បូងមិនហ៊ានលុកលុយចូលវាយប្រហារផ្តាច់ដង្ហើមពួកគេឡើយ ។
សៀវភៅ “ វិបត្តិកម្ពុជា និង ទំនាក់ទំនងជាមួយបរទេស “ បានអះអាងថា “ នៅចន្លោះខែវិច្ឆិកា ១៩៦៦ និង មករា ១៩៦៩ នាវា៣៦គ្រឿងដែលត្រូវជាប់សង្ស័យថាដឹកគ្រឿងសព្វាវុធបានរើបន្ទុកនៅ ផែកំពង់សោម ។ មាន១៤ករណីដែលបានចងក្រងជាឯកសារច្បាស់លាស់អំពីនាវាសូវៀត៣គ្រឿង និង នាវាចិន១១គ្រឿងដែលបានរើបន្ទុកមានអាវុធទំងន់១៤.៣៦៧ តោន ។ វ៉ាស៊ីនតោន ប៉ាន់ស្មានថា កងទ័ពកម្ពុជាត្រូវការតែ៤០០តោនប៉ុណ្ណោះ ក្នុង១ឆ្នាំ ។ រថយន្តដឹកជញ្ជូនសម្ភារៈពីផែកំពង់សោម ទៅកាន់ឃ្លាំងនៅជិតភ្នំពេញ ឬ កំពង់ស្ពឺ ហើយបន្តទៅដល់មូលដ្ឋានសំខាន់១១ តាមតំបន់ជាប់ព្រំដែនយួនខាងត្បូង ។ ក្រុមហ៊ុន២គឺក្រុមហ៊ុន ហាក់លី និង មជ្ឈឹមបូព៌ា ជាអ្នកដឹកជញ្ជូន ។ វរសេនីយ៍ឯក អ៊ុំ សាវុធ និង គ្រួសារស្តេចដ៏ខ្ពង់ខ្ពស់ ព្រមទាំងសមាជិកជាច្រើនក្នុងតំណែងយោធាសំខាន់ៗ បានជាប់ទាក់ទងក្នុងសកម្មភាពនេះ ។ ការផ្តល់ហិរញ្ញវត្ថុ ជាភារកិច្ចរបស់ស្ថានទូតចិននៅភ្នំពេញ ដែលបង្វិលជាដុល្លារហុងកុង ទៅស្ថានទូតយួនខាងជើង “។
ក្រៅពីអាវុធទាំងនេះទៅក៏នៅមានបរិក្ខាពេទ្យផងដែរសម្រាប់ ឧបត្ថម្ភវៀតណាមកុម្មុយនិស្ត ហើយពួកគេបាននាំប្រាក់ចំណេញពីការធ្វើសកម្មភាពទាំងនេះថ្វាយអ្នក ម្នាង ម៉ូនិក ។ កិច្ចការទាំងនេះឯងហើយដែលក្រោយមកត្រូវបានចោទប្រកាន់ថាជាការរត់ពន្ធ និង ឃប់ឃិតជាមួយវៀតណាមកុម្មុយនិស្ត ។
ព្រះអង្គបានជួយវៀតណាមកុម្មុយនិស្ត ប៉ុន្តែពួកនេះបែរជាគាំទ្រ និង ជួយពួកកុម្មុយនិស្តខ្មែរ គឺពួកឧទ្ទាមខ្មែរក្រហម ដែលជាសត្រូវរបស់ព្រះអង្គ ដូចជាបង្ហាត់យុទ្ធសាស្ត្រសង្គ្រាមឈ្លបជាដើម ឱ្យពួកគេលបវាយឆ្មក់ព្រះអង្គទៅវិញ ។ ប៉ុន្តែពួកគេ ( វៀតណាមកុម្មុយនិស្ត ) តែងតែនិយាយពាក្យល្អៗឱ្យព្រះអង្គសព្វព្រះទ័យ ។
ព្រះអង្គក៏នៅបានជួយជ្រោមជ្រែងវៀតណាមទាំងពីរឱ្យរួបរួមគ្នាឡើងវិញ ប៉ុន្តែព្រះអង្គក៏ដូចជាប្រជារាស្ត្រខ្មែរដទៃទៀតដែរគឺស្អប់យួន មិនថាយួនណាជាយួនណាឡើយ ដែលពួកនេះជាសត្រូវរបស់ខ្មែរតាំងពីដូនតារហូតមក ហើយតែងតែចិញ្ចឹមចិត្តចង់លេបត្របាក់ទឹកដីខ្មែរមិនដែលបោះបង់ម្តងណា សោះឡើយ ។
ព្រះអង្គក៏បានដឹងផងដែរថា នៅពេលយួនមានសន្តិភាពនោះ ពួកគេនឹងក្លាយជាការគម្រាមកំហែងដល់បូរណភាពទឹកដីខ្មែរដដែលជាដដែល ។ ព្រះអង្គមានជំនឿថា ទៅថ្ងៃអនាគតអាមេរិកាំង នឹង ចាញ់សង្គ្រាមនេះ ហើយវៀតណាមកុម្មុយនិស្ត នឹង ជាអ្នកគ្រប់គ្រងប្រទេសវៀតណាម ។ ហេតុនេះអ្វីដែលព្រះអង្គធ្វើនៅពេលនោះ គឺធ្វើយ៉ាងណាបង្កមិត្តភាពជាមួយអ្នកដែលនឹងឈ្នះនៅយួន និង ដើម្បីមានទំនុកចិត្តលើគ្នានឹងគ្នា ។
បើនិយាយដល់អនាគតបូរណភាពទឹកដីខ្មែរនោះ យើងមើលឃើញថា បើកុម្មុយនិស្តឈ្នះសង្គ្រាម ទឹកដីខ្មែរនឹងរងការគម្រាមកំហែងពីយួនកុម្មុយនិស្ត បើអាមេរកាំងឈ្នះសង្គ្រាមនេះ ទឹកដីខ្មែរនឹងរងការគម្រាមកំហែងពីយួនខាងត្បូង និង សៀម ពោលគឺទឹកដីខ្មែរនៅតែជាប្រធានបទនៃការលេបត្របាក់នៃសត្រូវសួរពូជ ទាំងនេះដដែលជាដដែល ។ ដូច្នេះ កត្តាដែលប្រសើរបំផុតនោះ គឺមានតែឯកភាពជាតិប៉ុណ្ណោះ ទើបមានសង្ឃឹមច្រើនជាង ។ ប៉ុន្តែគេមិនសូវឃើញទង្វើរបស់អ្នកដឹកនាំខ្មែរ ធ្វើការដើម្បី
ឯកភាពជាតិឡើយ គឺមានតែដើម្បីប្រយោជន៍បក្សពួកច្រើនជាង ។
បន្ទាប់ពីសមាជជាតិលើកទី២៨ នាថ្ងៃទី២៧ខែធ្នូ ឆ្នាំ១៩៦៩ ខុទ្ទកាល័យព្រះប្រមុខរដ្ឋបានប្រកាសឱ្យដឹងជាសាធារណៈថានៅចុងខែកុម្ភៈ ឆ្នាំ១៩៧០ សម្តេចព្រះប្រមុខរដ្ឋនឹងយាងដំណើរទៅប្រទេសបារាំងដើម្បីព្យាបាលរោគ ។
ថ្ងៃទី៦ខែមករា ឆ្នាំ១៩៧០ សម្តេចយាងចេញពីមន្ទីរពេទ្យកាល់ម៉ែត្រ ប៉ុន្តែក្បូនដង្ហែរមិនបានទៅវិមានរដ្ឋចំការមនដែលជានិវេសនដ្ឋានរបស់ ព្រះប្រមុខរដ្ឋឡើយ គឺឆ្ពោះទៅព្រះបរមរាជវាំង បន្ទាប់មក ក្បួនដង្ហែរបានបើកឆ្ពោះទៅអាកាសយានដ្ឋានពោធិចិនតុងតែម្តង ។
ថ្ងៃទី៨ខែមីនា ឆ្នាំ១៩៧០ ប្រជាជននៅទីរួមខេត្ត និង នៅតាមភូមិនានាក្នុងស្រុកចន្ទ្រា , កំពង់រោទ៍ , រំដួល និង រមាសហែក នៃខេត្តស្វាយរៀង បានធ្វើបាតុកម្មស្របពេលគ្នាប្រឆាំងនឹងវត្តមានរបស់កងទ័ពវៀតណាម ខាងជើង និង វៀតកុង នៅលើទឹកដីខ្មែរ ។
គេហទំព័រ Wikipedia បានអះអាងថា “ ព្រះអង្គម្ចាស់ សិរិមតៈ ធ្លាប់បានទៅប្រទេសវៀតណាមជាសំងាត់ដើម្បីពិនិត្យមើលថាត្រូវធ្វើ យ៉ាងណាដើម្បីដកកងទ័ពវៀតណាមចេញពីទឹកដីកម្ពុជា ។ ព្រះអង្គក្រេវក្រោធយ៉ាងខ្លាំង នៅពេលគេបង្ហាញឯកសារពាណិជ្ជកម្មដែលឡាយព្រះហស្ថលេខាដោយសម្តេច សីហនុ ជាលេសឱ្យវៀតណាមកុម្មុយនិស្តដាក់មូលដ្ឋានទ័ពនៅលើទឹកដីកម្ពុជា និង ការដឹកជញ្ជូនសម្ភារៈសឹករបស់វៀតណាមតាមកំពង់ផែកម្ពុជា “ ។
នៅថ្ងៃទី១១ ខែមីនា ឆ្នាំ១៩៧០ បាតុកម្មដ៏ធំមួយត្រូវបានរៀបចំឡើងនៅទីក្រុង
ភ្នំពេញ ដើម្បីប្រឆាំងនឹងវត្តមានកងទ័ពវៀតណាមខាងជើងនិងវៀតកុងនៅលើទឹកដី ខ្មែរ ដូចដែលគេបានធ្វើនៅស្វាយរៀងដែរ ។ បាតុកម្មដោយមានសិស្សនិស្សិតនិងសមាជិកគ្រឹះស្ថាននានារាប់ពាន់នាក់ បានហែឆ្ពោះទៅរដ្ឋសភា ។ បដាជាច្រើនជាភាសាខ្មែរ, បារាំង និង អង់គ្លេស ដែលជាអាទិ៍និយាយថា “ បរាជ័យវៀតកុង-វៀតណាមខាងជើង “ “ វៀតកុងត្រឡប់ទៅប្រទេសឯងវិញទៅ “ កម្ពុជាពុំមែនជាទឹកដីរបស់វៀតមិញទេ “ ជាដើម ។
ថ្ងៃនោះរដ្ឋសភាកំពុងពិភាក្សាតទល់គ្នាស្តីពីករណីពុករលួយរបស់ វរសេនីយ៍ឯក អ៊ុំ ម៉ាណូរិន្ទ (បងថ្លៃព្រះប្រមុខរដ្ឋ) រដ្ឋលេខាធិការក្រសួងការពារលើផ្ទៃប្រទេស , វរសេនីយ៍ឯក សូ ស្តែនហ្វែរណង់ដេស (ខ្មែរដើមកំណើតអេស្ប៉ាញ) រដ្ឋលេខាធិការក្រសួងសន្តិសុខជាតិ និង លោក កែវ សាន អនុប្រធានសភាជាតិ ដែលសុទ្ធតែជាមនុស្សស្និទ្ធនឹងព្រះអង្គ និង អ្នកម្នាងម៉ូនិករបស់ព្រះអង្គ ។
បន្ទាប់ពីទទួលបានការបដិសណ្ឋារកិច្ចនៅរដ្ឋសភារួចមក ក្បួនបាតុកម្មបានដង្ហែឆ្ពោះទៅស្ថានទូតសាធារណរដ្ឋប្រជាធិបតេយ្យ វៀតណាម និង ស្ថានទូតរបស់រដ្ឋាភិបាលបដិវត្តន៍បណ្តោះអាសន្ននៃវៀតណាមខាងត្បូង ។ កំហឹងក្រេវក្រោធរបស់បាតុករមិនអាចទប់ទល់បាន ទើបស្ថានទូតទាំង២ត្រូវបានបំផ្លាញយ៉ាងដំណំ ។
ទ្រីស្តង់ សារ៉ុង អ្នកសារព័ត៌មាន ឡឺម៉ុងដ៍ បានអះអាងថា ព្រឹត្តិការណ៍នេះត្រូវបានរៀបចំដោយ សូស្តែន ហ្វែណង់ដេស តាំងពីដើមឆ្នាំ១៩៦៩មកម្ល៉េះ ។
សៀវភៅ “ ប្រវត្តិសង្ខេបនៃប្រទេសកម្ពុជា “ អះអាងថា សម្តេចបានជួបលន់ នល់ ដែលស្មោះត្រង់នឹងព្រះអង្គ នៅទីក្រុង រ៉ូម ឱ្យលន់ នល់ ជួយចាត់ចែងបាតុកម្ម ដើម្បីជួយគាំទ្រដល់ព្រះអង្គ នៅពេលព្រះអង្គយាងទៅប៉េកាំង និង មូស្គូ ស្វែងរកឱ្យមេកុម្មុយនិស្តទាំងពីរដែលជាមេរបស់កុម្មុយនិស្តយួន ដាក់គំនាបលើយួនឱ្យដកទ័ពចេញពីទឹកដីខ្មែរ ។
សម្តេចព្រះប្រមុខរដ្ឋ បានយាងទៅទីក្រុងប៉ារីសកាលពីថ្ងៃទី៦ ខែមករាឆ្នាំ១៩៧០ ដើម្បីព្យាបាលព្រះរោគ ។
ពីទីក្រុងប៉ារីស ព្រះប្រមុខរដ្ឋ បានថ្កោលទោសបាតុកម្មទាំងនេះ ថាស្និទ្ធនឹងអាមេរិកាំង ។ ពេលព្រះអង្គយាងមកកម្ពុជាវិញ ព្រះអង្គនឹងផ្តន្ទាទោសដល់រដ្ឋាភិបាលដែលចាត់ចែងឱ្យមានបាតុកម្មនេះ ។
ឧត្តមសេនីយ៍ លន់ នល់ បានបញ្ជូនលោក យ៉ែម សំបូរ ឧបនាយករដ្ឋមន្ត្រីទី២តំណាងរដ្ឋាភិបាល ។ ព្រះមហាក្សត្រិយានីកុសមៈ បញ្ជូនព្រះអង្គម្ចាស់នរោត្តម កន្តុល ទៅកាន់ទីក្រុងមូស្គូជាបន្ទាន់ ជាទីដែលព្រះអង្គត្រូវយាងទៅធ្វើទស្សនកិច្ច ដើម្បីរាយការណ៍ថ្វាយសម្តេចអំពីហេតុការណ៍ និង សេចក្តីសម្រេចចិត្តនានានៅក្នុងប្រទេស ។ ប៉ុន្តែព្រះអង្គបានបដិសេធថា ព្រះអង្គនឹងមិនទទួលនូវការចូលគាល់របស់ឥស្សរជនទាំង២រូបនេះឡើយ ។
ដោយមានការគាំទ្រពីវេរសេនីយ៍ទោ សាក់ ស៊ុតសាខន នាយ អគ្គសេនាធិការរងនៃកងទ័ពជាតិ , ថ្ងៃទី១២ ខែមីនា ឆ្នាំ១៩៧០ លន់ នល់ និង សេរីមតៈ បានលុបកិច្ចសន្យាពាណិជ្ជកម្មដែល សម្តេចសីហនុ បានធ្វើជាមួយវៀតណាមកាលពីថ្ងែទី១៩ ខែវិច្ឆិកា ឆ្នាំ១៩៥៨ និង បិទកំពង់ផែ កំពង់សោម ជាទីដែលអាវុធយុទ្ធភ័ណ្ឌ ត្រូវបានដឹកជញ្ជូនទៅផ្គត់ផ្គង់កងទ័ពវៀតណាមខាងជើង ។
ថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៧០ រដ្ឋាភិបាលស្រោចស្រង់ជាតិ ដឹកនាំដោយលន់ នល់ ផ្ញើលិខិតទៅឱ្យរដ្ឋាភិបាលក្រុងហាណូយ និង រណសិរ្សរំដោះជាតិវៀតណាមខាងត្បូងដោយដាក់ឱសានុវាទ ឱ្យដកកងទ័ពរបស់ខ្លួនចេញពីទឹកដីខ្មែរឱ្យអស់ក្នុងរយៈពេល៤៨ម៉ោង ពោលគឺមិនឱ្យយឺតជាងថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៧០ ពុំនោះទេពួកគេនឹងត្រូវប្រឈមមុខនឹងវិធានការយោធា ។
អ្នករស់នៅនាជំនាន់នោះ ហើយដែលមានជីវិតមកដល់បច្ចុប្បន្ន បាននិយាយថា រដ្ឋាភិបាលស្រោចស្រង់ជាតិ បានដាក់ឱសានុវាទនេះ មិនមែនតែចំពោះកងទ័ពទេ ប៉ុន្តែដោយរួមទាំងអនិកជនវៀតណាមទាំងអស់ដែលកំពុងរស់នៅលើទឹកដីខ្មែរ ផងដែរ ។
ពេលវេលាឱសានុវាទបានចូលមកដល់ និង កន្លងផុតទៅដោយពុំមានការឆ្លើយតបពីយួនកុម្មុយនិស្ត ហើយអនិកជនយួននៅលើទឹកដីខ្មែរក៏មិនអើពើចំពោះឱសានុវាទរបស់ រដ្ឋាភិបាលដែរ ។
សិរិមតៈ បាអះអាងថា លន់ នល់ ធ្លាប់បានជួបប្រធានរណសិរ្សវៀតកុង និង នាយកមន្ត្រីវៀតណាមខាងជើងនៅប៉េកាំង ជម្រុញឱ្យពួកគេដកទ័ពចេញពីទឹកដីកម្ពុជា ប៉ុន្តែគាត់ទទួលបានលទ្ធផលខកចិត្តយ៉ាងខ្លាំង ។
ថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៧០ នាទីក្រុងប៉ារីស ព្រះប្រមុខរដ្ឋមានបន្ទូលថាព្រះអង្គនឹងយាងត្រឡប់មកកម្ពុជាក្នុងពេល ឆាប់ៗដើម្បីរៀបចំអព្យាក្រឹតភាពកម្ពុជាឡើងវិញ ប៉ុន្តែព្រះអង្គត្រូវយាងចាកចេញពីបារាំងទៅឈប់សំចតនៅមូស្គូ និង ប៉េកាំង ដើម្បីបញ្ចុះបញ្ចូលឱ្យរដ្ឋាភិបាលទាំងពីរនេះដាក់សម្ពាធលើយួនខាងជើង និង វៀតកុងឱ្យដកចេញពីទឹកដីខ្មែរ ។
ថ្ងៃទី១៦ ខែមីនា ឆ្នាំ១៩៧០ បាតុកម្មដ៏ធំមួយទៀតត្រូវបានធ្វើឡើងនៅមុខរដ្ឋសភា ទាមទារឱ្យអង្គកាកំពូលនេះវែកមុខ និង ផ្តន្ទាទោសឥស្សរជនស៊ីវីល និង យោធាដែលសមគំនិតជាមួយពួកវៀតណាមកុម្មុយនីស្ត ។
ក្នុងឱកាសនោះពួកអ្នកតំណាងវណ្ណៈសង្គមគ្រប់ជាន់ថ្នាក់បានឡើងអាន ញត្តិ និង ការតវ៉ា សារទុក្ខមិនសុខចិត្ត នៅក្នុងសភាជាការស្តីបន្ទោសធ្ងន់ៗ ។ ខិតប័ណ្ណជាច្រើនបានបរិហារនិងថ្កោលទោសអ្នកម្នាងម៉ូនិក , គ្រួសារអ្នកម្នាង និង មនុស្សនៅជុំវិញសម្តេច ។
នៅក្នុងការប្រជុំពេញអង្គបន្ទាន់មួយរវាងពួកតំណាងរាស្ត្រ និងសមាជិកក្រុមប្រឹក្សាព្រះរាជាណាចក្រ ដើម្បីពិនិត្យមើលស្ថានការណ៍នោះ ពួកតំណាងរាស្ត្រខ្លះដោយមានលោក ទ្រិញ វ៉ាញ ជាប្រមុខដែលជាមនុស្សរបស់ព្រះអង្គម្ចាស់សិរិមតៈ បានចាប់ផ្តើមបរិហារសម្តេច និង អ្នកម្នាងរបស់ព្រះអង្គដោយមិនបញ្ចេញព្រះនាម ។
សៀភៅ សាធារណៈរដ្ឋខ្មែរ អះអាងថា ការបរិហារនោះ លើកឡើងនូវបញ្ហា៣ជាសំខាន់គឺ ពុករលួយ១, ការរត់ពន្ធ១ និង ការអនុញ្ញាត្តឱ្យកងទ័ពវៀតណាមខាងជើង និង វៀតកុងឈប់សំចតលើទឹកដីកម្ពុជា គឺជាការក្បត់ជាតិ ១ ។ ចំណែកពួកបាតុករនៅខាងក្រៅរដ្ឋសភាបានបែកខ្ញែកគ្នាទៅស្ទើរអស់ ។
រហូតដល់ថ្ងៃត្រង់ថ្ងៃទី១៦មីនានោះការជជែកគ្នាក្នុងបរិបទនេះមាន សភាពពុះកញ្ជ្រោលច្របូកច្របល់ខ្លាំងឡើងៗ រហូតដល់ម៉ោងប្រមាណជា១២ និង ៣០ នាទីថ្ងៃត្រង់ហើយការចោទប្រកាន់បរិហាររិះគន់សម្តេចសីហនុកាន់តែមាន សភាពជូរចត់ឡើង ។ លុះពេលព្រលប់ ពួកអ្នកតំណាងរាស្ត្រ និង សមាជិកក្រុមប្រឹក្សាព្រះរាជាណាចក្របានសម្រេចចិត្តលើកសម័យប្រជុំទៅ ថ្ងៃស្អែក។ព្រឹកថ្ងៃទី១៧ ខែមិនា ឆ្នាំ១៩៧០ ភាពចលាចលហាក់បានកើតឡើងម្តងទៀត ។
ឥឡូវនេះថ្ងៃទី១៨មីនា ឆ្នាំ១៨៧០ បានចូលមកដល់ ។ នៅវេលាម៉ោង៩ព្រឹក សភាជាតិ និង ក្រុមប្រឹក្សាព្រះរាជាណាចក្របានបើកការប្រជុំជាមួយគ្នាសារជាថ្មីដោយ បិទទ្វារជិត រហូតដល់ម៉ោង១៣ និង ៣០ សភាទាំង២ បានបោះឆ្នោតដកហូតតំណែងជាព្រះប្រមុខរដ្ឋនៃប្រទេសកម្ពុជាជាឯកច្ឆន្ទ ។ រហូតដល់ម៉ោង១៨ ល្ងាចទើបដំណឹងនេះត្រូវបានគេផ្សាយឱ្យដឹងតាមវិទ្យុជាតិ ។ ដំណឹងនេះបានឈួលឱ្យមានកោលាហល កំហឹងក្រេវក្រោធ ច្របូកច្របល់ រំជើបរំជួល និង ការនិយាយគ្នាយ៉ាងរញីវនៅក្នុងស្រទាប់ប្រជាជនគ្រប់រូប ។ នៅក្នុងទីក្រុងមានការធ្វើចលនានៃកងទ័ព និង រថពាសដែក ដែលនាំឱ្យប្រជាជនមានការភ័យខ្លាចខ្លះដែរ ប៉ុន្តែពួកគេនៅតែធ្វើមិនអើពើ ។
សៀវភៅ “ សាធារណៈរដ្ឋខ្មែរ “ ក៏ដូចជាឯកសារភាគច្រើនផ្សេងទៀត បានផ្តល់ទស្សនទានថា ចាប់ពីពេលមានបាតុកម្មនៅស្វាយរៀងមក “ប្រសិនបើសម្តេចសីហនុ យាងត្រឡប់មកមាតុប្រទេសជំនួសឱ្យការយាងទៅមូស្គូ និង ប៉េកាំងនោះ ព្រះអង្គនៅតែមានឱកាសក្តោបក្តាប់សិទ្ធិអំណាចរបស់ព្រះអង្គដដែល” ។
ប៉ុន្តែដូចអ្វីដែលព្រះអង្គបានប្រកាសពីក្រុងប៉ារីសកាលពីថ្ងៃទី១៣ ខែមនា ១៩៧០ហើយថា ព្រះអង្គនឹងយាងមកកម្ពុជាវិញក្នុងពេលឆាប់ៗ ប៉ុន្តែព្រះអង្គត្រូវយាងទៅមូស្គូ និង ប៉េកាំង ដើម្បីស្វែងរកការដកទ័ពវៀតណាមចេញពីទឹកដីខ្មែរ។ ដូច្នេះពួកគេគួរតែគ្មានបញ្ហាអ្វីឡើយ ដែលគ្រាន់តែរង់ចាំលទ្ធផលរបស់ព្រះអង្គយាងដំណើរទៅ មូស្គូ និង ប៉េកាំង សឹមសម្រេចចិត្តជាក្រោយក៏មិនយឺតដែរ ។
ប៉ុន្តែពួកគេបែរជាសម្រេចចិត្តដកហូតព្រះអង្គពីតំណែងក្នុងពេលដែល ព្រះអង្គកំពុងបំពេញការងារជូនជាតិ និង តាមការទាមទាររបស់ពួកគេ ។ ប្រការនេះធ្វើឱ្យយើងមានការមន្ទឹលថាគឺពួកគេមានគំនិតដកហូត ព្រះអង្គដោយសារហេតុផលផ្សេងទៀតក្រៅពីរឿងកងទ័ពវៀតណាម នៅលើទឹកដីខ្មែរ ។
សំអាងលើចំណងមិត្តភាពរបស់ព្រះអង្គជាមួយប៉េកាំង និង មូស្គូ កន្លងមក ដើម្បីសុំឱ្យពួកគេបង្ខំវៀតណាមឱ្យដកទ័ពនោះ ទំនងជាមិនអាចទៅរួចឡើយ ព្រោះថាបើធ្វើបែបនោះ វៀតណាមខាងជើងនឹងចាញ់សង្គ្រាម ។ ធាតុដ៏សំខាន់នៃសង្គ្រាមនោះគឺសង្គ្រាមសូវៀត និង ចិនប៉េកាំង ប្រជែងនឹងអាមេរិកាំង ហេតុនេះ បើយួនកុម្មុយនិស្តចាញ់សង្គ្រាម គឺប៉េកាំង និង មូស្គូក៏ជាអ្នកចាញ់ដែរ ហើយធនធានដ៏សន្ធឹកសន្ធាប់ដែលពួកគេបានឧបត្ថម្ភយួនកុម្មុយនិស្ត កន្លងមកនឹងទៅជាអសាបង់ ។ ហេតុនេះយើងមិនឃើញមានហេតុផលណាមានទម្ងន់គ្រប់គ្រាន់សម្រាប់ឱ្យ មហាអំណាចកុម្មុយនិស្តទាំងពីរនេះព្រមតាមបំណងរបស់ព្រះអង្គឡើយ ។
មតិខ្លះយល់ថារដ្ឋប្រហារថ្ងៃពុធទី១៨ ខែមីនា ឆ្នាំ១៩៧០នោះគឺជាការរៀបចំឡើងយ៉ាងល្អិតល្អន់រវាងសម្តេចសីហនុ និង ឧត្តមសេនីយ៍ លន់ នល់ ក្នុងឱកាសដែលឥស្សរជន២រូបនេះជួបគ្នានាទីក្រុងប៉ារីស ដើមខែកុម្ភៈ ឆ្នាំ១៩៧០ ។ នៅក្នុងសន្និសីទកាសែតកាលពីថ្ងៃ២៨ ខែមីនា ឆ្នាំ១៩៦៩ ព្រះអង្គបានមានបន្ទូលថា “ ខ្ញុំពិភ័លពីលទ្ធភាពនៃការដកព្រះកាយចេញ បើសិនជាខ្ញុំពុំអាចបន្តការប្រយុទ្ធតស៊ូតែម្នាក់ឯង នៅពេលនោះអំណាចនឹងត្រូវប្រគល់ទៅឱ្យឧត្តមសេនីយ៍ លន់ នល់ ដែលបច្ចុប្បន្នជានាយកមន្ត្រីស្តីទីស្រាប់ “ ។
បន្ទូលនេះជាដើមដែលធ្វើឱ្យមតិខ្លះគិតថា រដ្ឋប្រហារ នេះគឺព្រះអង្គបានព្រមព្រៀងគ្នាជាមួយ លន់ នល់ ពោលគឺដោយសារព្រះអង្គទតឃើញថា ព្រះអង្គពិបាកក្នុងការប្រឈមចំពោះស្ថានភាពដែលក្នុងអំឡុងពេលនោះ មានការចោទប្រកាន់ពីអំពើពុករលួយ បក្សពួកនិយម នៅជុំវិញរាជបល្ល័ង្ក និង អ្នកម្នាងម៉ូនិករបស់ព្រះអង្គផង ។ ព្រះអង្គក៏ត្រូវ តស៊ូបណ្តេញពួកវៀតណាមកុម្មុយនីស្តឱ្យចេញពីទឹកដីខ្មែរផង ។ ម្យ៉ាងទៀតព្រះអង្គត្រូវប្រឈមនឹងការវាយឆ្មក់ពីពួឧទ្ទាមខ្មែរក្រហម និង ពីពួកខ្មែរឥស្សរៈ ។ គេយល់ថា ព្រះអង្គស្ថិតក្នុងស្ថានភាព១លើសពីលក្ខន្តិកៈដែលថា យល់ញាតិឃ្លាតច្បាប់ទៅទៀត ។
ហេតុនេះព្រះអង្គព្រមព្រៀងប្រគល់អំណាចទៅឱ្យឧត្តមសេនីយ៍ លន់ នល់ ដើម្បើចាត់ការដោះស្រាយទំលុះទំលាយនូវភាពទ័លច្រកទាំងនេះ ដោយត្រូវប្រើរូបភាពមួយថាត្រូវដកហូតព្រះអង្គពីតំណែង ទើបងាយចាត់ការរឿផ្សេងទៀត ហើយលន់ នល់ នឹង នាំព្រះអង្គមកប្រថាប់ក្នុងអំណាចវិញនៅក្នុងពេលដ៏សមគួរមួយនាពេល ក្រោយ ។ ប៉ុន្តែទស្សនៈនេះភ្លេចគិតថា កងទ័ពយួនខាងជើង និង វៀតកុង ប្រើប្រាស់ទឹកដីខ្មែរដោយសារនរណា , មិនគឺព្រះអង្គទេឬ ?
ហេតុនេះប្រសិនបើរឿងនេះជាការពិតនោះ ទស្សនៈដែលថាព្រះអង្គត្រូវអ្នកម្នាងម៉ូនិកឃាត់មិនឱ្យយាងមក កម្ពុជានោះ ត្រូវបានរំលាយចោល ត្បិតអ្វីៗគ្រប់យ៉ាងត្រូវបានព្រះអង្គនិង លន់ នល់ បានគ្រោងទុករួចទៅហើយ ។
ផ្ទុយទៅវិញប្រសិនបើមតិមួយនេះ ជារឿងមិនពិតទេនោះ ទស្សនៈនេះគឺជាការគិតស្មានព្រាវៗ ថែមទាំងមានន័យថា គ្រាន់តែជាការបង្កើតពាក្យចចាមអារាមដើម្បីសម្រាលឬលាងកំហុសឱ្យ លន់ នល់ កុំឱ្យត្រូវបានប្រវត្តិសាស្ត្រចារថា ជាអ្នកក្បត់ជាតិដោយសារធ្វើរដ្ឋប្រហារដណ្តើមអំណាចពីសម្តេចសីហនុ ទៅវិញ ។
សេចក្តីជូនព័ត៌មានពីលេខាធិការដ្ឋានរបស់សម្តេចនរោត្តម សីហនុ ចុះថ្ងៃទី២៣ មីនា ១៩៧០ ពីទីក្រុងប៉េកាំង ដែលមាន៥ចំណុច ព្រះអង្គប្រកាសបដិសេធរដ្ឋាភិបាលភ្នំពេញ , បង្កើតរដ្ឋាភិបាលរួបរួមជាតិ , បង្កើតកងទ័ពរំដោះជាតិ ។ ក្នុងលិខិតនេះ ក៏ដូចជាសេចក្តីប្រកាសជាបន្តបន្ទាប់មកទៀតគឺកងទ័ពរំដោះជាតិរបស់ ព្រះអង្គនឹងត្រូវបង្កើតឡើងជាមួយកងទ័ពនៃប្រជាជនដទៃទៀត គឺសំដៅជាពិសេសដល់សមាគមប្រជាជនឥណ្ឌុចិន គឺកុម្មុយនិស្ត ។ ព្រះអង្គបានចងសម្ព័ន្ធភាពជាមួយពួកខ្មែរក្រហមដែលជាអតីតសត្រូវរបស់ ព្រះអង្គ ។
ដោយសារសេចក្តីអំពាវនាវនោះ ទើបថ្ងៃទី២៩ មីនា ១៩៧០ កងទ័ពវៀតកុង និង យួនកុម្មុយនិស្ត បើកការវាយលុកមកលើកងទ័ពខ្មែរនិងសម្លាប់ខ្មែរយ៉ាងច្រើន និង យ៉ាងសប្បាយដៃដោយសំអាងថាដើម្បីនាំសម្តេចមកក្នុងតំណែងវិញ ។ គេមើលឃើញយ៉ាងងាយថា គឺពួកយួនទាំងនោះត្រូវការកំទេចកងទ័ពខ្មែររបស់លន់ នល់ និង សិរិមតៈ ដែលគេចាត់ទុកថា ជារបាំងរាំងឃាត់ពួកគេកុំឱ្យប្រើប្រាស់ទឹកដីខ្មែរ ។
បើព្រះអង្គមានបំណងដេញយួនកុម្មុនិស្តនៅលើទឹកដីខ្មែរដែលជា ហេតុនាំឱ្យខ្មែរស្លាប់ ឬ និយាយម្យ៉ាងទៀតថា ព្រះអង្គព្រមព្រៀងឱ្យលន់ នល់ ទម្លាក់ព្រះអង្គមែននោះ ពេលត្រូវលន់ នល់ ទម្លាក់ ព្រះអង្គប្រាកដជាមិនបង្កើតកងទ័ព និងរដ្ឋាភិបាលនិរទេសទេ ។ បើបែរជាបង្កើតវិញ គឺមុខជាបង្កើតដើម្បីរួមដៃជាមួយរដ្ឋាភិបាលលន់ នល់ ដើម្បីបណ្តេញយួនទាំងនោះ និង ធ្វើនូវរាល់អ្វីៗតាមលទ្ធភាពដើម្បីជម្រុញរដ្ឋាភិបាលនេះឱ្យបាន ជោគជ័យក្នុងការបណ្តេញយួន និង យៀកកុងចេញពីដីខ្មែរ ដើម្បីសង្គ្រោះអាយុជីវិតប្រជារាស្ត្រខ្មែរពីគ្រាប់បែកអាមេរិកាំង និង គ្រាប់កាំភ្លើងយួនខាងត្បូង និង ដើម្បីការពារអព្យាក្រឹតភាពខ្មែរយ៉ាងប្រាកដ ។
មិនបែបនោះសោះឡើយព្រះអង្គបង្កើតកងទ័ពដើម្បីកំទេចរដ្ឋាភិបាល ភ្នំពេញដែលកំពុងមមាញឹកក្នុងការបណ្តេញយួនចេញពីទឹកដីខ្មែរ ដើម្បីសង្គ្រោះជីវិតប្រជារាស្ត្រខ្មែរ ទៅវិញ ។
អំឡុងឆ្នាំ១៩៧៣ អាមេរិកាំង បានស្វះស្វែងរកការសម្រុះសម្រួលរវាងកងទ័ពរបស់ព្រះអង្គ និង ខ្មែរក្រហម ជាមួយរដ្ឋាភិបាលភ្នំពេញរបស់ លន់ នល់ នោះ ព្រះអង្គបានបដិសេធ ហើយថាព្រះអង្គនឹងត្រូវតែកំទេចរដ្ឋាភិបាលភ្នំពេញឱ្យខាងតែបាន ។
ព្រះអង្គម្ចាស់ សិរិមតៈ បានបញ្ជាក់ថា ប្រសិនបើរាស្ត្រខ្មែរត្រូវការសម្តេច សីហនុ មកដឹកនាំ ឬ ថាប្រសិនបើវត្តមានរបស់ព្រះអង្គក្នុងអំណាច អាចនាំសន្តិភាពមកឱ្យខ្មែរនោះ ព្រះអង្គ(សិរិមតៈ) នឹងសុខចិត្តព្រមធ្វើតាមនោះដែរ ។ សម្តេចសីហនុ មិនទទួលព្រមធ្វើការសម្រុះសម្រួលឡើយ ហើយថែមទាំងហៅព្រះអង្គម្ចាស់ សិរិមតៈ ថាជាជនប្រតិកិរិយា ដ៏អាក្រក់បំផុតទៀតផង ។
ពេលនេះយើងឃើញយ៉ាងច្បាស់ហើយថា ទស្សនៈដែលថាព្រះអង្គ និង លន់ នល់ ព្រមព្រៀងគ្នានោះ ចំពោះរដ្ឋប្រហារ១៨មីនា ១៩៧០ គឺជាទស្សនៈខុសទាំង
ស្រុង ។
ឥឡូវនេះយើងត្រឡប់ទៅរកហេតុការណ៍ទាក់ទងនឹងការធ្វើរដ្ឋប្រហារវិញ ។គេហទំព័រ Wikipdia បានអះអាងថា “លន់ នល់ បានបដិសេធមិនអនុញ្ញាត្តឱ្យដកហូត សម្តេច សីហនុ ពីតំណែងជាព្រះប្រធានប្រមុខរដ្ឋឡើយ ។ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ បានចាក់កាសែតដែលគេលួចថតពេលសម្តេច នរោត្តម សីហនុ មានបន្ទូលនៅក្នុងអង្គប្រជុំ១ នៅទីក្រុងប៉ារីស ឱ្យ លន់ នល់ ស្តាប់ ។ ក្នុងខ្សែអាត់នោះ ព្រះអង្គបានស្តីបន្ទោសចំៗឈ្មោះនូវមនុស្សដែលព្រះអង្គហៅថាជាអ្នក ក្បត់ព្រះអង្គ ដែលមានឈ្មោះ លន់ នល់ និង សិរិមតៈផង ហើយថាព្រះអង្គនឹងដាក់ទណ្ឌកម្មពួកអ្នកទាំងនោះភ្លាម នៅពេលព្រះអង្គយាងមកដល់ភ្នំពេញ ។
នាយករដ្ឋមន្ត្រី លន់ នល់ នៅតែមិនប្រាកដថានឹងញុះញង់ឱ្យសភាបោះឆ្នោតទម្លាក់សម្តេចនៅឡើយ ។ យប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ១៩៧០នោះ ព្រះអង្គម្ចាស់ សិរិមតៈ និង មន្ត្រីយោធា៣រូប បានទៅដល់ភូមិគ្រឹះរបស់ លន់ នល់ ហើយភ្ជង់កាំភ្លើងបង្ខំ លន់ នល់ ដែលកំពុងជោគជាំដោយជលនេត្រឱ្យចុះហត្ថលេខាលើឯកសារចាំបាច់ទាំងឡាយ ដើម្បីដកហូតសម្តេច សីហនុ ។ ស្អែកឡើង ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ សភា បានបោះឆ្នោតជាឯកឆន្ទ ដកហូតសម្តេចសីហនុ ពីអំណាច” ។
សៀវភៅ សាធារណរដ្ឋខ្មែរ បាននិយាយនៅក្នុងវង់ក្ររចកថា លោក ណាង គឹមសួរ អតីតរដ្ឋមន្ត្រីក្រសួង ប្រៃសណីយ៍ និង ទូរគមនាគមន៍របស់សាធារណរដ្ឋ បានឱ្យដឹងថា ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ឥស្សរ៉ូ ( ជាព្រះអនុជ ឬ ជា ព្រះរៀមរបស់ព្រះអង្គម្ចាស់ស៊ីសុវត្ថិ សិរិមតៈ)ដែលជាអ្នកបានចូលរួមប្រជុំផ្ទាល់ជាមួយសម្តេចសីហនុ នៅទីក្រុងប៉ារីស ជាអ្នកលួចថតព្រះបន្ទូលរបស់សម្តេចសីហនុក្នុងពេលប្រជុំសំងាត់នោះ ។ ដោយបានឮមានឈ្មោះខ្លួននៅក្នុងនោះ ទើបពួកគេចាត់ការសម្តេចមុន ។
គេហទំព័រ Wikipedia បានអះអាងថា “ Prom Thos ជារដ្ឋមន្ត្រីម្នាក់របស់លន់ នល់ បានប្រាប់អ្នកប្រវត្តិសាស្ត្រឈ្មោះ Ben Kiernanថា នៅអំឡុងខែមីនា ឆ្នាំ១៩៦៩ សិរមតៈ បានបង្ហើបថា សីហនុ គួរតែត្រូវបានសម្លាប់ចោល ប៉ុន្តែលន់ នល់ បានបដិសេធនឹងគម្រោងនេះ ដោយនិយាយថា វាជាគម្រោងការឧក្រឹដ្ឋដ៏ឆ្កួតលេលា “។
អ្នកសង្កេតការណ៍ខ្លះ ក៏ដូចជាសម្តេច សីហនុ បានចោទថា បងប្អូនជីដូនមួយរបស់ព្រះង្គ គឺព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ ដែលតែងតែច្រណែន នឹង ព្រះអង្គតាំងពីកុមារ និង សត្រូវនយោបាយដ៏យូរលង់របស់ព្រះអង្គដែលបានកំពុងនិរទេសខ្លួននៅ វៀតណាមខាងត្បូង គឺ សឺង ង៉ុក ថាញ់ ដោយមាការគាំទ្រពីភ្នាក់ងារស៊ី.អាយ.អេ ( C.I.A) ជាអ្នកធ្វើរដ្ឋប្រហារនេះ ។
សៀវភៅឈ្មោះ “ សេ.អ៊ី.អា ប្រឆាំងប្រទេសកម្ពុជា” ដែលជាស្នាព្រះហស្ថរបស់សម្តេចសីហនុ ព្រះអង្គបានចោទថា ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ ច្រណែននឹងព្រះអង្គ ព្រោះ សិរិមតៈ យល់ថា បន្ទាប់ពីព្រះករុណា ស៊ីសុវត្ថ មនុវង្ស សោយទីវង្គតនៅឆ្នាំ១៨៤០ទៅ គឺព្រះអង្គម្ចាស់ ស៊ីសុវត្ថិ មុនីរ៉េត ឬ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ អង្គឯងផ្ទាល់ទេដែលត្រូវឡើងស្នងរាជ្យ ប៉ុន្តែបារាំងបែរជាជ្រើសរើស សម្តេច សីហនុ ដែលជាខ្សែនរោត្តម ទៅវិញ ។
ស្រឡាយ ស៊ីសុវត្ថិ ទាំងឡាយ ក៏ដូចជាព្រះអង្គម្ចាស់ សិរិមតៈ ដែរចង់ហូតសម្តេចសីហនុ ចេញពីអំណាច និង យកមកុដ បំពាក់ឱ្យមនុស្សណាម្នាក់ដែលជាស្រឡាយ ស៊ីសុវត្ថ អាចជាព្រះអង្គ (សិរិមតៈ)ផ្ទាល់ ឬ បុត្រសុនិសាររបស់ព្រះអង្គ គឺព្រះអង្គម្ចាស់ ស៊ីសុវត្ថ ឌួងជីវិន ។
ចំពោះសាធារណៈមតិជាតិ និង អន្តរជាតិយល់ថាមនុស្ស៣រូបជាមេគំនិតនាំឱ្យមានព្រឹត្តិការណ៍១៨មិនា ១៩៧០គឺ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ សិរិមតៈ ១, ឧត្តមសេនីយ៍ លន់ នល់ ១ និង អ៊ិន តាំ ដែលជាប្រធានសភាជាតិ ១ ។ មនុស្សទាំ៣រូបនេះត្រូវបានគេ
ហៅថា “មនុស្ស១៨មិនា” ។
ប៉ុន្តែសៀវភៅសាធារណរដ្ឋខ្មែរ បានអះអាងថា ព្រឹត្តិការណ៍កើតឡើងទៅបានដោយសារការសម្របសម្រួលគៃបន្លំរបស់មនុស្សទី ៤គឺវរសេនិយ៍ត្រី លន់ ណុន ដែលជាប្អូនប្រុសបង្កើតរបស់លន់ នល់ ។
បញ្ជុនអត្ថបទទៅបណ្ដាញផ្សេងៗ
ដោយ : ខឿន សាឃាង
ថ្ងៃទី 26 កុម្ភៈ 2012
CEN
ភ្នំពេញ: ក្រដាសប្រាក់រៀលខ្មែរ ត្រូវបានបោះពុម្ពដំបូងតាមព្រះរាជបញ្ជារបស់ព្រះបាទអង្គឌួង ដើម្បីប្រើប្រាស់ចាយវាយជំនួសប្រាក់បាត ជាកាក់លោហធាតុ នាំមកពីប្រទេសសៀម ដែលមានដោយកម្រ ព្រោះខ្មែរពុំមានវត្ថុដើមសម្រាប់ធ្វើ និងក៏ដោយសារការចង់រើបម្រះចេញពីការត្រួតត្រាសេដ្ឋកិច្ចខ្មែរពី សំណាក់ប្រទេសសៀម។
ការសិក្សាស្រាវជ្រាវទៅក្នុងប្រវត្តិសាស្ត្រខ្មែរ យើងបានដឹងថា ពួកឈ្មួញមកពីប្រទេសចិន ឬ ពីសិង្ហបុរី មកជួញដូរនៅស្រុកខ្មែរ ប្រើវិធីដូចសម័យកាលបុរេប្រវត្តិ គឺយកទំនិញមកដោះដូរយកអង្ករ យកពោត យកម្រ័ក្សណ៍ ជាពិសេសពួកគេត្រូវការស្បែកសត្វខ្លាំងណាស់ ។ ឯការដោះដូរនោះត្រូវធ្វើឡើងដោយ៥ភាគ ដូរនឹង១ភាគ។
ប្រទេសខ្មែរធ្លាប់ប្រើប្រាស់ប្រាក់ណែន គឺកាក់ធ្វើពីលោហធាតុ សម្រាប់ចាយវាយ ដោះដូរក្នុងវិស័យផ្សេងៗ ដូចជាក្នុងវិស័យពាណិជ្ជកម្ម និង វិស័យសេដ្ឋកិច្ចជាដើម ។
សង្គ្រាមក្នុងស្រុកនៃការដណ្តើមអំណាចរវាងព្រះរាជវង្សានុវង្សខ្មែរ និងសង្គ្រាមជាមួយបរទេស អូសបន្លាយរាប់សតវត្សរ៍ បានបំផ្លាញប្រទេសខ្មែរឱ្យវិនាសហិនហោចអស់ទាំងមាស ប្រាក់ សំរឹទ្ធិ ទាំងទ្រព្យសម្បត្តិផ្សេងៗ និងគោក្របី សូម្បីតែមនុស្សក៏រលស់ស្ទើរអស់ពីទឹកដី ម្យ៉ាងដោយសារការបាត់បង់ជីវិតក្នុងសង្គ្រាម ម្យ៉ាងត្រូវកងទ័ពអណ្ណាម និង សៀមកៀរយកទៅធ្វើជាឈ្លើយ នៅសល់តែប្រជាជនចំនួនតិចតួចដែលក្រលំបាកតោកយ៉ាក រស់នៅរងក្តីភ័យខ្លាចរាល់ថ្ងៃ ។
បន្ទាប់ពីភាពមិនឈ្នះ មិនចាញ់រវាងប្រទេសអណ្ណាម និង ប្រទេសសៀម នៃការ ដណ្តើមប្រទេសកម្ពុជាមក ពួកគេបានសម្រេចចិត្តប្រគល់រាជសម្បត្តិមកឱ្យកម្ពុជាវិញ បើទោះជាគេអាចមើលឃើញដោយងាយថា មិនមែនជាការលះបង់គំនិតចង់យកកម្ពុជាដាក់ជាចំណុះឡើយ ប៉ុន្តែជាការប្តូរវិធីសាស្ត្រក៏ដោយ ។ ដោយហេតុនេះ នៅថ្ងៃអង្គារ ០១កើត ខែផល្គុណ ឆ្នាំមមែ នព្វស័ក ពុទ្ធសករាជ ២៣៩១ គ្រិស្ដសករាជ ១៨៤៧ ម៉ោង៧:០០ ព្រឹក ព្រះអង្គម្ចាស់អង្គឌួង ក្នុងព្រះជន្មាយុ៥២ព្រះវស្សា ជាព្រះរាជបុត្រពៅ នៃព្រះនរាយរាមា អង្គអេង បានឡើងសោយរាជ្យជាមហាក្សត្រ នៃប្រទេសកម្ពុជា នាក្រុងឧដុង្គ ។
ចាប់ពីពេលនោះហើយ ដែលប្រទេសកម្ពុជាបានស្រាកស្រាន្តបន្តិចពីសង្គ្រាម ជាហេតុនាំឱ្យប្រជាពលរដ្ឋ និង អ្នកដឹកនាំមានពេលវេលាគិតគូរពីការស្តារប្រទេសជាតិដ៏សែនខ្ទេចខ្ទាំ នេះឡើងវិញ ។ ប្រវត្តិសាស្ត្រខ្មែរបានកត់ត្រា និង កត់សម្គាល់ថា ក្នុងរជ្ជកាល នៃ ព្រះករុណា អង្គឌួង នេះហើយដែលជាការចាប់ផ្តើមសករាជថ្មី នៃប្រទេសកម្ពុជា ។ បើទោះបីជាប្រជារាស្ត្រ និងមន្ត្រីរាជការភាគច្រើនក្លាយជាមនុស្សបាក់ទឹកចិត្ត និងអស់សង្ឃឹមហើយក្តី ក៏ព្រះអង្គ ជំរុញ និង បំផុសបំផុលមនុស្សក្នុងប្រទេសឱ្យស្វាហាប់ ចាប់ផ្តើមប្រឹងប្រែងកសាងប្រទេសជាតិឡើងវិញគ្រប់វិស័យ ។
បន្ទាប់ពីបានឡើងសោយរាជ្យភ្លាម នៅឆ្នាំមមែ នព្វស័ក ពុទ្ធសករាជ ២៣៩១ គ្រិស្ដសករាជ ១៨៤៧ ដដែលនោះ ព្រះបាទអង្គឌួង បានបញ្ជាមន្ត្រីខ្ញុំរាជការឱ្យបោះ “ប្រាក់បាត”សម្រាប់ចាយវាយជាបឋម ។ នៅគែមជុំវិញនៃប្រាក់បាតនោះទ្រង់ព្រះរាជទានពាក្យថា “ ព្រះនគរក្រុងកម្ពុជាធិបតី “ ហើយមានពុទ្ធសករាជ និង ចុល្លសករាជ មានរូបប្រាសាទនគរវត្តនៅចំកណ្តាល ។ ម្ខាងទៀតទ្រង់ឱ្យដាក់រូបហង្ស ដែលពួកអ្នកប្រវត្តិសាស្ត្រទាំងឡាយបានអះអាងថា “រូបហង្សនោះគឺជានាមនៃព្រះសំអាងហង្ស ជាចាងហ្វាង ដែលបានទៅសិក្សារៀនសូត្រនៅប្រទេសក្រៅបានចេះវិជ្ជាបោះប្រាក់នោះ” ។ ប្រាក់បាតនោះជាកាក់ធ្វើពីលោហធាតុ ហើយ តម្លៃ និងទម្ងន់នៃប្រាក់នោះមានដូចតទៅនេះ ៖
១. ប្រាក់បាតទម្ងន់ ១បាត មួយតម្លឹង
២. ប្រាក់បាតតូចទម្ងន់ ៤ជី
៣. ប្រាក់ស្លឹងទម្ងន់ ១ជី
៤. ប្រាក់ហួងទម្ងន់ ៥ហ៊ុន
លើសពីនេះទៅ ទ្រង់ក៏បានឱ្យបោះហួងមាសសម្រាប់ចាយវាយផងដែរ ។ ទោះយ៉ាងណា ប្រាក់នោះមានដោយកម្រណាស់ ។ មានមនុស្សខ្លះតាំងពីកើតមករហូតដល់ស្លាប់កុំថាឡើយបានប្រាក់នោះយកមក ចាយវាយ ឬធ្វើជាកម្មសិទ្ធិ សូម្បីតែបានកាន់ ឬ សូម្បីតែឃើញថាកាក់នោះមានរូបរាងយ៉ាងណាក៏មិនដែលបានឃើញផង ។
ដូចយើងបានពោលខាងដើមហើយថា ដោយសារសង្គ្រាម ទាំងមាស ទាំងប្រាក់ និង សំរឹទ្ធិនៅក្នុងប្រទេសខ្មែរត្រូវបានបច្ចាមិត្ដរឹបអូសយកទៅប្រទេស គេ ទើបពេលនេះប្រទេសខ្មែរ ពុំមានវត្ថុធាតុសម្រាប់ធ្វើប្រាក់បាតនេះឡើយ ទើបប្រាក់បាតនេះនាំយកមកពីប្រទេសសៀម ។
គេអាចមើលឃើញដោយងាយថា សៀមមិនចង់ឱ្យខ្មែរមានឯករាជ្យភាពសេដ្ឋកិច្ចឡើយ ព្រោះសៀមនៅតែចង់គ្រប់គ្រងខ្មែរដដែល ទើបសៀម មិនមែនចេះតែផ្គត់ផ្គង់ប្រាក់បាតទាំងនោះសម្រាប់ខ្មែរចាយវាយឆ្លើយតប តាមតម្រូវការនៅក្នុងប្រទេសកម្ពុជាឡើយ ។
៧ឆ្នាំក្រោយមក ពោលគឺនៅឆ្នាំឆ្លូវ ពុទ្ធសករាជ ២៣៩៧ គ្រិស្ដសករាជ ១៨៥៣ ព្រះបាទអង្គឌួង មានព្រះតម្រិះថា ដោយសារប្រាក់បាត មានដោយកម្រពេក មិនអាចឆ្លើយតបទៅនឹងតម្រូវការបាន ម្យ៉ាងបើនៅតែប្រើប្រាស់ប្រាក់បាតនេះតទៅទៀត មុខជាមិនអាចរកពន្លឺ នៃឯករាជ្យភាពពិតប្រាកដឃើញឡើយ ទើបទ្រង់ឱ្យគេផ្លាស់ប្តូរប្រាក់បាតនោះចេញ ហើយជំនួសដោយប្រាក់រៀល ហើយជាលុយក្រដាសវិញ ។ ក្រដាសប្រាក់រៀលកាលនោះមាន៣បែប ដែលមានតម្លៃពី៤ហ្វ្រង់ (Francs) រហូតដល់១ហ្វ្រង់ (Franc) ៥០ សេន ។
ឯកសារប្រវត្តិសាស្ត្របានបរិយាយប្រាក់រៀលកាលនោះថា “នៅខាងមុខប្រាក់រៀលនោះមានរូបហង្ស ក វែង ដូចសត្វហង្សដែលគេដាក់លើកំពូលដងទង់នៅខាងមុខវត្តអារាមនានា សព្វថ្ងៃនេះឯង ។ ឯនៅម្ខាងទៀតនៃក្រដាស់ប្រាក់រៀលនោះមានរូបព្រះវិហារកំពូល៣ ដែលគេនិយាយថា រូបប្រាសាទអង្គរវត្ត” ។
ដោយហេតុនេះ ក្រដាសប្រាក់រៀល គឺក្រដាសប្រាក់ខ្មែរត្រូវបានបោះពុម្ពជាដំបូងនៅឆ្នាំឆ្លូវ ពុទ្ធសករាជ ២៣៩៧ គ្រិស្ដសករាជ ១៨៥៣ ក្នុងរជ្ជកាលព្រះបាទអង្គឌួង ៕S
ថ្ងៃទី 26 កុម្ភៈ 2012
CEN
ភ្នំពេញ: ក្រដាសប្រាក់រៀលខ្មែរ ត្រូវបានបោះពុម្ពដំបូងតាមព្រះរាជបញ្ជារបស់ព្រះបាទអង្គឌួង ដើម្បីប្រើប្រាស់ចាយវាយជំនួសប្រាក់បាត ជាកាក់លោហធាតុ នាំមកពីប្រទេសសៀម ដែលមានដោយកម្រ ព្រោះខ្មែរពុំមានវត្ថុដើមសម្រាប់ធ្វើ និងក៏ដោយសារការចង់រើបម្រះចេញពីការត្រួតត្រាសេដ្ឋកិច្ចខ្មែរពី សំណាក់ប្រទេសសៀម។
ការសិក្សាស្រាវជ្រាវទៅក្នុងប្រវត្តិសាស្ត្រខ្មែរ យើងបានដឹងថា ពួកឈ្មួញមកពីប្រទេសចិន ឬ ពីសិង្ហបុរី មកជួញដូរនៅស្រុកខ្មែរ ប្រើវិធីដូចសម័យកាលបុរេប្រវត្តិ គឺយកទំនិញមកដោះដូរយកអង្ករ យកពោត យកម្រ័ក្សណ៍ ជាពិសេសពួកគេត្រូវការស្បែកសត្វខ្លាំងណាស់ ។ ឯការដោះដូរនោះត្រូវធ្វើឡើងដោយ៥ភាគ ដូរនឹង១ភាគ។
ប្រទេសខ្មែរធ្លាប់ប្រើប្រាស់ប្រាក់ណែន គឺកាក់ធ្វើពីលោហធាតុ សម្រាប់ចាយវាយ ដោះដូរក្នុងវិស័យផ្សេងៗ ដូចជាក្នុងវិស័យពាណិជ្ជកម្ម និង វិស័យសេដ្ឋកិច្ចជាដើម ។
សង្គ្រាមក្នុងស្រុកនៃការដណ្តើមអំណាចរវាងព្រះរាជវង្សានុវង្សខ្មែរ និងសង្គ្រាមជាមួយបរទេស អូសបន្លាយរាប់សតវត្សរ៍ បានបំផ្លាញប្រទេសខ្មែរឱ្យវិនាសហិនហោចអស់ទាំងមាស ប្រាក់ សំរឹទ្ធិ ទាំងទ្រព្យសម្បត្តិផ្សេងៗ និងគោក្របី សូម្បីតែមនុស្សក៏រលស់ស្ទើរអស់ពីទឹកដី ម្យ៉ាងដោយសារការបាត់បង់ជីវិតក្នុងសង្គ្រាម ម្យ៉ាងត្រូវកងទ័ពអណ្ណាម និង សៀមកៀរយកទៅធ្វើជាឈ្លើយ នៅសល់តែប្រជាជនចំនួនតិចតួចដែលក្រលំបាកតោកយ៉ាក រស់នៅរងក្តីភ័យខ្លាចរាល់ថ្ងៃ ។
បន្ទាប់ពីភាពមិនឈ្នះ មិនចាញ់រវាងប្រទេសអណ្ណាម និង ប្រទេសសៀម នៃការ ដណ្តើមប្រទេសកម្ពុជាមក ពួកគេបានសម្រេចចិត្តប្រគល់រាជសម្បត្តិមកឱ្យកម្ពុជាវិញ បើទោះជាគេអាចមើលឃើញដោយងាយថា មិនមែនជាការលះបង់គំនិតចង់យកកម្ពុជាដាក់ជាចំណុះឡើយ ប៉ុន្តែជាការប្តូរវិធីសាស្ត្រក៏ដោយ ។ ដោយហេតុនេះ នៅថ្ងៃអង្គារ ០១កើត ខែផល្គុណ ឆ្នាំមមែ នព្វស័ក ពុទ្ធសករាជ ២៣៩១ គ្រិស្ដសករាជ ១៨៤៧ ម៉ោង៧:០០ ព្រឹក ព្រះអង្គម្ចាស់អង្គឌួង ក្នុងព្រះជន្មាយុ៥២ព្រះវស្សា ជាព្រះរាជបុត្រពៅ នៃព្រះនរាយរាមា អង្គអេង បានឡើងសោយរាជ្យជាមហាក្សត្រ នៃប្រទេសកម្ពុជា នាក្រុងឧដុង្គ ។
ចាប់ពីពេលនោះហើយ ដែលប្រទេសកម្ពុជាបានស្រាកស្រាន្តបន្តិចពីសង្គ្រាម ជាហេតុនាំឱ្យប្រជាពលរដ្ឋ និង អ្នកដឹកនាំមានពេលវេលាគិតគូរពីការស្តារប្រទេសជាតិដ៏សែនខ្ទេចខ្ទាំ នេះឡើងវិញ ។ ប្រវត្តិសាស្ត្រខ្មែរបានកត់ត្រា និង កត់សម្គាល់ថា ក្នុងរជ្ជកាល នៃ ព្រះករុណា អង្គឌួង នេះហើយដែលជាការចាប់ផ្តើមសករាជថ្មី នៃប្រទេសកម្ពុជា ។ បើទោះបីជាប្រជារាស្ត្រ និងមន្ត្រីរាជការភាគច្រើនក្លាយជាមនុស្សបាក់ទឹកចិត្ត និងអស់សង្ឃឹមហើយក្តី ក៏ព្រះអង្គ ជំរុញ និង បំផុសបំផុលមនុស្សក្នុងប្រទេសឱ្យស្វាហាប់ ចាប់ផ្តើមប្រឹងប្រែងកសាងប្រទេសជាតិឡើងវិញគ្រប់វិស័យ ។
បន្ទាប់ពីបានឡើងសោយរាជ្យភ្លាម នៅឆ្នាំមមែ នព្វស័ក ពុទ្ធសករាជ ២៣៩១ គ្រិស្ដសករាជ ១៨៤៧ ដដែលនោះ ព្រះបាទអង្គឌួង បានបញ្ជាមន្ត្រីខ្ញុំរាជការឱ្យបោះ “ប្រាក់បាត”សម្រាប់ចាយវាយជាបឋម ។ នៅគែមជុំវិញនៃប្រាក់បាតនោះទ្រង់ព្រះរាជទានពាក្យថា “ ព្រះនគរក្រុងកម្ពុជាធិបតី “ ហើយមានពុទ្ធសករាជ និង ចុល្លសករាជ មានរូបប្រាសាទនគរវត្តនៅចំកណ្តាល ។ ម្ខាងទៀតទ្រង់ឱ្យដាក់រូបហង្ស ដែលពួកអ្នកប្រវត្តិសាស្ត្រទាំងឡាយបានអះអាងថា “រូបហង្សនោះគឺជានាមនៃព្រះសំអាងហង្ស ជាចាងហ្វាង ដែលបានទៅសិក្សារៀនសូត្រនៅប្រទេសក្រៅបានចេះវិជ្ជាបោះប្រាក់នោះ” ។ ប្រាក់បាតនោះជាកាក់ធ្វើពីលោហធាតុ ហើយ តម្លៃ និងទម្ងន់នៃប្រាក់នោះមានដូចតទៅនេះ ៖
១. ប្រាក់បាតទម្ងន់ ១បាត មួយតម្លឹង
២. ប្រាក់បាតតូចទម្ងន់ ៤ជី
៣. ប្រាក់ស្លឹងទម្ងន់ ១ជី
៤. ប្រាក់ហួងទម្ងន់ ៥ហ៊ុន
លើសពីនេះទៅ ទ្រង់ក៏បានឱ្យបោះហួងមាសសម្រាប់ចាយវាយផងដែរ ។ ទោះយ៉ាងណា ប្រាក់នោះមានដោយកម្រណាស់ ។ មានមនុស្សខ្លះតាំងពីកើតមករហូតដល់ស្លាប់កុំថាឡើយបានប្រាក់នោះយកមក ចាយវាយ ឬធ្វើជាកម្មសិទ្ធិ សូម្បីតែបានកាន់ ឬ សូម្បីតែឃើញថាកាក់នោះមានរូបរាងយ៉ាងណាក៏មិនដែលបានឃើញផង ។
ដូចយើងបានពោលខាងដើមហើយថា ដោយសារសង្គ្រាម ទាំងមាស ទាំងប្រាក់ និង សំរឹទ្ធិនៅក្នុងប្រទេសខ្មែរត្រូវបានបច្ចាមិត្ដរឹបអូសយកទៅប្រទេស គេ ទើបពេលនេះប្រទេសខ្មែរ ពុំមានវត្ថុធាតុសម្រាប់ធ្វើប្រាក់បាតនេះឡើយ ទើបប្រាក់បាតនេះនាំយកមកពីប្រទេសសៀម ។
គេអាចមើលឃើញដោយងាយថា សៀមមិនចង់ឱ្យខ្មែរមានឯករាជ្យភាពសេដ្ឋកិច្ចឡើយ ព្រោះសៀមនៅតែចង់គ្រប់គ្រងខ្មែរដដែល ទើបសៀម មិនមែនចេះតែផ្គត់ផ្គង់ប្រាក់បាតទាំងនោះសម្រាប់ខ្មែរចាយវាយឆ្លើយតប តាមតម្រូវការនៅក្នុងប្រទេសកម្ពុជាឡើយ ។
៧ឆ្នាំក្រោយមក ពោលគឺនៅឆ្នាំឆ្លូវ ពុទ្ធសករាជ ២៣៩៧ គ្រិស្ដសករាជ ១៨៥៣ ព្រះបាទអង្គឌួង មានព្រះតម្រិះថា ដោយសារប្រាក់បាត មានដោយកម្រពេក មិនអាចឆ្លើយតបទៅនឹងតម្រូវការបាន ម្យ៉ាងបើនៅតែប្រើប្រាស់ប្រាក់បាតនេះតទៅទៀត មុខជាមិនអាចរកពន្លឺ នៃឯករាជ្យភាពពិតប្រាកដឃើញឡើយ ទើបទ្រង់ឱ្យគេផ្លាស់ប្តូរប្រាក់បាតនោះចេញ ហើយជំនួសដោយប្រាក់រៀល ហើយជាលុយក្រដាសវិញ ។ ក្រដាសប្រាក់រៀលកាលនោះមាន៣បែប ដែលមានតម្លៃពី៤ហ្វ្រង់ (Francs) រហូតដល់១ហ្វ្រង់ (Franc) ៥០ សេន ។
ឯកសារប្រវត្តិសាស្ត្របានបរិយាយប្រាក់រៀលកាលនោះថា “នៅខាងមុខប្រាក់រៀលនោះមានរូបហង្ស ក វែង ដូចសត្វហង្សដែលគេដាក់លើកំពូលដងទង់នៅខាងមុខវត្តអារាមនានា សព្វថ្ងៃនេះឯង ។ ឯនៅម្ខាងទៀតនៃក្រដាស់ប្រាក់រៀលនោះមានរូបព្រះវិហារកំពូល៣ ដែលគេនិយាយថា រូបប្រាសាទអង្គរវត្ត” ។
ដោយហេតុនេះ ក្រដាសប្រាក់រៀល គឺក្រដាសប្រាក់ខ្មែរត្រូវបានបោះពុម្ពជាដំបូងនៅឆ្នាំឆ្លូវ ពុទ្ធសករាជ ២៣៩៧ គ្រិស្ដសករាជ ១៨៥៣ ក្នុងរជ្ជកាលព្រះបាទអង្គឌួង ៕S
ដោយ: ខឿន សាឃៀន
CEN
ភ្នំពេញ: លន់ នល់ (Lon Nol) ជាអ្នកនយោបាយ និង ជាឧត្តមសេនីយ៍យោធាកម្ពុជា ដែលធ្លាប់កាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជា២លើក និង ជារដ្ឋមន្ត្រីការពារជាតិ ។ គាត់បានដឹកនាំរដ្ឋប្រហារយោធាទម្លាក់សម្តេច នរោត្តម សីហនុ និង ជាអ្នកបង្កើតរបបសាធារណរដ្ឋខ្មែរ និង ជាប្រធានាធិបតីសាធារណរដ្ឋនេះ ។ គាត់ក៏ជាមនុស្សទី១ដែរដែលចេញមុខប្រកាសសង្គ្រាមបណ្តេញយួនខាងជើង និងវៀតកុងចេញពីទឹកដីខ្មែរ ។
លន់ នល់ កើតនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ១៩១៣ នាខេត្តព្រៃវែង ក្នុងគ្រួសារខ្មែរដើមកំណើតចិន ។ ឪពុករបស់គាត់ឈ្មោះ លន់ ហ៊ិន ម្តាយឈ្មោះ នួន , គាត់ជាកូនទី២ក្នុងគ្រួសារដែលមានបងប្អូន១០នាក់ ដែលក្នុងនោះប្អូនប្រុសទី៧ របស់គាត់ឈ្មោះ លន់ ណុន ជាមនុស្សដែលមានតួនាទីសំខាន់ក្នុងប្រវត្តិសាស្ត្រនយោបាយខ្មែរ ចាប់តាំងពីការចាត់ចែងធ្វើរដ្ឋប្រហារទម្លាក់សម្តេចសីហនុ និង ការបង្កើតរបបសាធារណរដ្ឋខ្មែរ ។ ឪពុករបស់គាត់ ធ្លាប់ជាអភិបាលស្រុកនៅខេត្តសៀមរាប និង ខេត្តកំពង់ធំ បន្ទាប់ពីបានដឹកនាំក្រុមបង្ក្រាបចោរប្លន់នៅខេត្តព្រៃវែង ។ លន់ នល់ ទទួលបានការអប់រំនៅសាលាសាសឺលូប-ឡូបា (Chasseloup-Laubat) នាទីក្រុងសាយហ្កន បន្ទាប់មកបានចូលសិក្សានៅសាលាយោធាកម្ពុជា ។
លន់ នល់ ជាមន្ត្រីស៊ីវិលក្នុងសម័យរដ្ឋាភិបាលអាណានិគមបារាំងនាឆ្នាំ១៩៣៧ ។ គាត់បានក្លាយជាអ្នកកាន់អំណាចរដ្ឋបាល ហើយក៏បានធ្វើខ្លួនឱ្យក្លាយជាអ្នកប្រតិបត្តិការដ៏មានប្រសិទ្ធភាព របស់បារាំងប្រឆាំងបង្ក្រាបចលាចលជាបន្តបន្ទាប់នៃការប្រឆាំងនឹង អាណានិគមបារាំងនាឆ្នាំ១៩៣៩ ។ លុះដល់ឆ្នាំ១៩៤៦ គាត់បានក្លាយជាចៅហ្វាយខេត្តក្រចេះ ។ គាត់បានក្លាយជាសហការីរបស់សម្តេច សីហនុ ហើយនៅក្នុងអំឡុងចុងទសវត្សរ៍ឆ្នាំ១៩៤០ នៅពេលដែលគាត់បានបង្កើតចលនាស្តាំនិយម , រាជាធិបតេយ្យ ជាក្រុមនយោបាយគាំទ្រឯករាជភាពដែលធ្វើឲ្យគាត់ជាប់ពាក់ព័ន្ធនឹងរឿង នយោបាយប្រទេសកម្ពុជាខ្លាំងឡើងៗ ។ គាត់បានចូលបម្រើកងទ័ពនៅឆ្នាំ១៩៥២ ហើយគាត់បានដឹកនាំប្រតិបត្តិការកងទ័ពប្រឆាំងវៀតមិញ ។
បន្ទាប់ពីប្រទេសកម្ពុជាទទួលបានឯករាជ្យពីបារាំង គណបក្សកំណែទម្រង់ខ្មែរ (Khmer Renovation ) របស់គាត់ ( រួមនឹងគណបក្សស្តាំនិយមតូចៗដែលដឹកនាំដោយ សម សារី និង ដាប ឈួន ) បានក្លាយជាគណបក្សស្នូលរបស់ គណបក្សសង្គមរាស្ត្រនិយម របស់សម្តេចនរោត្តម សីហនុ សម្រាប់ប្រជែងការបោះឆ្នោតឆ្នាំ១៩៥៥ ។
លន់ នល់ ត្រូវបានតែងតាំងជានាយសេនាធិការកងទ័ពនៅឆ្នាំ១៩៥៥ និង ជាអគ្គមេបញ្ជាការកងទ័ពនៅឆ្នាំ១៩៦០ និង កាន់តំណែងជារដ្ឋមន្ត្រីក្រសួងការពារជាតិផងដែរ ។
នៅពេលនោះ គាត់ជាអ្នកគាំទ្រម្នាក់ដែលទទួលបានការទុកចិត្តពីសម្តេច សីហនុ ។ ឆ្នាំ១៩៦៣ គាត់ត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី ខណៈដែលសម្តេច សីហនុ ព្យាយាមស្វែងរកចលនា “ អព្យាក្រឹតនិយម “ ជាអន្តរជាតិក្នុងបំណងបញ្ចៀសប្រទេសរបស់ព្រះអង្គពីការប៉ះពាល់ដោយ សង្គ្រាមឥណ្ឌូចិនលើកទី២ ។
នៅឆ្នាំ១៩៦៦ ការបោះឆ្នោតសភា បានធ្វើឱ្យមានតុល្យភាពអំណាចចំពោះ លន់ នល់ និង សមាសធាតុស្តាំនិយមរបស់គណៈបក្សសង្គមរាស្ត្រនិយម នៅពេលដែលបេក្ខជនអភិរក្ស និង ពួកស្លាបស្តាំត្រូវបានជ្រើសរើសយ៉ាងច្រើន ។ លន់ នល់ បានក្លាយជានាយករដ្ឋមន្ត្រី ហើយគាត់គឺជាមនុស្សដែលប្រកៀកស្មាគ្នាជាមួយសីហនុ ក្នុងការប្រយុទ្ធជាមួយពួកកុម្មុយនិស្ត ។ ជាក់ស្តែង នៅចន្លោះឆ្នាំ១៩៦៦-១៩៦៧ កងអន្តរាគមន៍របស់គាត់ រួមជាមួយកងរាជតម្រួតរបស់សម្តេច សីហនុ បានបង្ក្រាបការបះបោររបស់កសិករនៅសំឡូត ខេត្តបាត់តំបង ដែលត្រូវបានញុះញង់ដោយពួកកុម្មុយនិស្ត ។ ការបះបោរនេះកើតឡើងពីកសិករលក់ស្រូវទៅឱ្យកងទ័ពកុម្មុយនិស្តយួន ដែលដើរប្រមូលទិញក្នុងតម្លៃថ្លៃជាងរដ្ឋាភិបាលសង្គមរាស្ត្រនិយម ។ ការបង្ក្រាបនេះមានសភាពឃោរឃៅ និង មានរយៈពេលច្រើនខែ រហូតដល់មានការប្រយុទ្ធប្រដាប់អាវុធ និង មានប្រកាសផ្តល់រង្វាន់ដល់បុគ្គលណាកាត់បានក្បាលពួកកុម្មុយនិ ស្ត ។ មនុស្សជាច្រើនបានរត់ចូលព្រៃ និង អ្នកខ្លះត្រូវបានចាប់ចងធ្វើទណ្ឌកម្មសួរចម្លើយ ។ សារព័ត៌មាននានា នាសម័យនោះបានសរុបថាយ៉ាងហោចណាស់មានមនុស្ស១.០០០ ក្លាយជាជនរងគ្រោះ ហើយអ្នកខ្លះទៀតមានគំនុំជាមួយរដ្ឋាភិបាលសង្គមរាស្ត្រនិយមយ៉ាងខ្លាំង ។ លន់ នល់ ធ្លាប់បានធ្វើជាអភិបាលខេត្តបាត់ដំបងនេះដែរ ។
លន់ នល់ បានរងរបួសនៅក្នុងគ្រោះថ្នាក់រថយន្តនៅចុងឆ្នាំ១៩៦៨ និង ត្រូវបានបង្ខំឱ្យថយពីកិច្ចការនយោបាយជាបណ្តោះអាសន្ន ។ ទោះយ៉ាងណា នៅឆ្នាំ១៩៦៨ គាត់បានវិលត្រឡប់មកក្នុងឆាកនយោបាយវិញ ក្នុងឋានៈជារដ្ឋមន្ត្រីក្រសួងការពារជាតិ ហើយនៅឆ្នាំ១៩៦៩ គាត់បានក្លាយជានាយករដ្ឋមន្ត្រីជាលើកទី២។
ថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០ លន់ នល់ ត្រូវបានគេចាត់ទុកថាជាមេក្លោងម្នាក់ក្នុងចំណោមមនុស្សសំខាន់បំផុត ទាំង៣រូប ក្នុងការទម្លាក់សម្តេច សីហនុ ពីតំណែងជាព្រះប្រមុខរដ្ឋ ។
កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ១៩៧០ លន់ នល់ និង សេរីមតៈ បានបិទកំពង់ផែ ព្រះសីហនុ ជាទីដែលអាវុធយុទ្ធភ័ណ្ឌ ត្រូវបានដឹកជញ្ជូនដោយលួចលាក់សម្រាប់ពួកវៀតកុង ទៅឱ្យកងទ័ពវៀតណាមខាងជើង ។
ថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៧០ រដ្ឋាភិបាលស្រោចស្រង់ជាតិ របស់លន់ នល់ ដែលត្រូវបានបង្កើតឡើងដោយសម្តេចសីហនុ កាលពីថ្ងៃទី១៤ សីហា ឆ្នាំ១៩៦៩ ដោយសារពេលនោះស្ថានភាពប្រទេសជាតិកំពុងមានស្ថានភាពធ្ងន់ធ្ងរនោះ បានផ្ញើលិខិតទៅឱ្យរដ្ឋាភិបាលក្រុងហាណូយ និង រណសិរ្សរំដោះជាតិវៀតណាមខាងត្បូងដោយដាក់ឱសានវាទថា ឱ្យដកកងទ័ពរបស់ខ្លួនចេញពីទឹកដីខ្មែរឱ្យអស់ក្នុងរយៈពេល៤៨ម៉ោង ពោលគឺមិនឱ្យយឺតជាងថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៧០ ពុំនោះទេពួកគេនឹងត្រូវប្រឈមមុខនឹងវិធានការយោធា ។ មុននេះ លន់ នល់ ធ្លាប់បានជួបប្រធានរណសិរ្សវៀតកុង និង នាយកមន្ត្រីវៀតណាមខាងជើងនៅប៉េកាំង ជម្រុញឱ្យពួកគេដកទ័ពចេញពីទឹកដីកម្ពុជា ប៉ុន្តែគាត់ទទួលបានលទ្ធជាទីខកចិត្តយ៉ាងខ្លាំង ។
ថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៧០ នាទីក្រុងប៉ារីស សម្តេចសីហនុបានមានបន្ទូលថាព្រះអង្គនឹងយាងត្រឡប់មកកម្ពុជាក្នុងពេល ឆាប់ៗដើម្បីរៀបចំអព្យាក្រឹតភាពកម្ពុជាឡើងវិញ ប៉ុន្តែព្រះអង្គត្រូវយាងចាកចេញពីបារាំងទៅឈប់សំចតនៅមូស្គូ និង ប៉េកាំង ដើម្បីបញ្ចុះបញ្ចូលឱ្យរដ្ឋាភិបាលទាំងពីរនេះដាក់គំនៀបលើយួនខាងជើង និង វៀតកុងឱ្យដកចេញពីទឹកខ្មែរ ។
ដោយសំអាងលើសេចក្តីប្រកាសនេះ គេឃើញថារដា្ឋភិបាលភ្នំពេញដែលកំពុងត្រូវបានដឹកនាំជំនួសដោយ លន់ នល់ ក៏ដូចជាព្រះអង្គដែរកំពុងធ្វើការក្នុងគោលដៅតែមួយ ពោលគឺដើម្បីបណ្តេញកងទ័ពយួនកុម្មុយនិស្ត និង វៀតកុងឱ្យចេញពីទឹកដីកម្ពុជា គ្រាន់តែក្នុងរបៀបផ្សេងគ្នាតែប៉ុណ្ណោះ ។ ដោយហេតុនេះ ធ្វើឱ្យគេឆ្ងល់ថាហេតុអ្វីបានជាព្រះអង្គបញ្ចេញប្រតិកម្មបែបនេះ ទៅវិញ ។
ស្ថានភាពនៅកម្ពុជាពុំមានភាពស្រាកស្រាន្តសោះឡើយ ។ ទឹកចិត្តរបស់រាស្ត្រខ្មែរកាន់តែពោរពេញទៅដោយកំហឹងខ្លាំងឡើងៗចំពោះ កងទ័ពវៀតណាមខាងជើង និង ពួកវៀតកុង ។ ព្រឹកថ្ងៃទី១៦ មីនា ឆ្នាំ១៩៧០ បាតុកម្មដ៏ធំមួយទៀតត្រូវបានធ្វើឡើងនៅមុខរដ្ឋសភា ដើម្បីសុំឱ្យអង្គការកំពូលនេះចោទប្រកាន់ឥស្សរជនស៊ីវិល និង យោធាមួយចំនួនពីបទសមគំនិតជាមួយវៀតណាមកុម្មុយនិស្ត៍ ដែលមនុស្សទាំងនោះសុទ្ធជាមនុស្សក្នុងរាជវង្ស ឬ ក៏ជាអ្នកស្និទ្ធនឹងអ្នកម្នាងម៉ូនិក ដូចជា អ៊ុំ ម៉ាណូរិន្ទ ជាដើម ។
ស្អែកឡើង គឺថ្ងៃទី១៧ ខែមីនា ឆ្នាំ១៩៧០ បាតុកម្មបានចាប់ផ្តើមកញ្ជ្រោលឡើងម្តងទៀត ។ សភាបានបន្តការប្រជុំតាមការគ្រោងទុក ។ ការចោទប្រកាន់ចំពោះសម្តេចកាន់តែមានភាពជូរចត់ឡើងៗ ។ រថពាសដែក និង រថយន្តដឹកកងទ័ពត្រៀមប្រយុទ្ធបានធ្វើចលនាខ្វាត់ខ្វែងតាមដងផ្លូវធំៗ ពាសពេញទីក្រុង ។
យោងតាមឯកសារខ្លះ “លន់ នល់ បានបដិសេធមិនអនុញ្ញាត្តឱ្យដកហូត សម្តេច សីហនុ ពីតំណែងជាព្រះប្រធានប្រមុខរដ្ឋឡើយ ។ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ បានចាក់កាសែតដែលគេលួចថតពេលសម្តេច នរោត្តម សីហនុ មានបន្ទូលនៅក្នុងអង្គប្រជុំ១ នៅទីក្រុងប៉ារីស ឱ្យ លន់ នល់ ស្តាប់ ។ ក្នុងខ្សែអាត់នោះ ព្រះអង្គបានស្តីបន្ទោសចំៗឈ្មោះនូវមនុស្សដែលព្រះអង្គហៅថាជាអ្នក ក្បត់ព្រះអង្គ ហើយថាព្រះអង្គនឹងដាក់ទណ្ឌពួកអ្នកទាំងនោះភ្លាម នៅពេលព្រះអង្គយាងត្រឡប់មកដល់ភ្នំពេញ ។ ទោះយ៉ាងណា នាយករដ្ឋមន្ត្រី លន់ នល់ នៅតែមិនប្រាកដថានឹងញុះញង់ឱ្យសភាបោះឆ្នោតទម្លាក់សម្តេច នៅឡើយ ។ យប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ១៩៧០នោះ ព្រះអង្គម្ចាស់ សិរិមតៈ ដោយមានមន្ត្រីយោធា៣រូប បានទៅដល់ភូមិគ្រឹះរបស់ លន់ នល់ ហើយភ្ជង់កាំភ្លើងបង្ខំ លន់ នល់ ដែលកំពុងជោគជាំដោយជលនេត្រឱ្យចុះហត្ថលេខាលើឯកសារចាំបាច់ទាំងឡាយ ដើម្បីដកហូតសម្តេច សីហនុ ។ ស្អែកឡើង ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ សភា បានបោះឆ្នោតជាឯកឆន្ទ ដកហូតសម្តេចសីហនុ ពីអំណាច” ។
ថ្វីត្បិតតែត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយថា ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ តែងតែមានបំណងដកហូត សម្តេច នរោត្តម សីហនុ ពីអំណាចកំពូលក្នុងប្រទេសខ្មែរ ដោយសារតែសម្តេចជាស្រឡាយ នរោត្តម ក៏ពិតមែន ប៉ុន្តែយើងយល់ថា ការអះអាងខាងលើនេះមិនសូវទំនងឡើយ គឺយើងយល់ថាព្រះអង្គម្ចាស់ សិរិមតៈ មិនហ៊ានធ្វើបែបនោះចំពោះ លន់ នល់ ឡើយ ។
សៀវភៅ “សាធារណៈរដ្ឋខ្មែរ“ របស់បណ្ឌិត សាស្ត្រាចារ្យ រស់ ចន្ត្រាបុត្រ បានតាមរុករកឃើញនូវរឿងអាថ៌កំបាំងមួយដែលនាំឱ្យឧត្តមសេនីយ៍ លន់ នល់ សម្រេចចិត្តអនុញ្ញាត្តឱ្យមានការដកហូតសម្តេចសីហនុ ពីអំណាចថា គឺជាល្បិចរបស់ប្អូនប្រុសគាត់គឺ លន់ ណុន ។
គួររំលឹកឡើងវិញថា រហូតមកដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ១៩៧០ អំណាចរបស់សម្តេចសីហនុ នៅតែមានសុវត្ថិភាពនៅឡើយ ត្បិតមនុស្សពីររូបគឺឧត្តមសេនីយ៍ លន់ នល់ និង ព្រះអង្គម្ចាស់ សិរិមតៈ មិនទាន់បើកផ្លូវ ។
ពិតហើយថា សិរិមតៈ កំពុងតែរង់ចាំយ៉ាងអន្ទះសាបន្ទាប់ពីការប៉ុនប៉ងរបស់ព្រះអង្គក្នុងការ ដកហូតសីហនុ ចេញពីអំណាច ដើម្បីយកម្កុដរាជ ទៅបំពាក់ឱ្យមនុស្សណាម្នាក់ដែលជាស្រឡាយស៊ីសុវត្ថិ ។ ទោះយ៉ាងណា ព្រះអង្គទំនងជាមិនចង់ទទួលខុសត្រូវរឿងនេះតែ១អង្គឯង ទើបព្រះអង្គនៅចាំមើលការឈានមួយជំហានមុនរបស់លន់ នល់ ដែលជាជំហានចុងក្រោយដើម្បីទម្លាក់សីហនុ ខណៈ លន់ នល់ ហាក់ដូចជាមិនទាន់ប្រាកដថាធ្វើយ៉ាងណា ដែលមានន័យថា នាយករដ្ឋមន្ត្រីរូបនេះមិនទាន់អនុញ្ញាត្តឱ្យនរណាម្នាក់ប៉ះពាល់ដល់ ឋានៈរបស់សម្តេចសីហនុ ។
បណ្ឌិត សាស្ត្រាចារ្យ រស់ ចន្ត្រាបុត្ត បានទំលាយឱ្យដឹងថា “នៅយប់ថ្ងៃទី១៧ ឈានចូលថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០នោះ លន់ ណុន អមដោយ ហង្ស ធុនហាក់, ឆន សុខុម និង គង់ អ៊ន បានទៅភូមិគ្រឹះរបស់ លន់ នល់ ហើយបានប្រាប់ លន់ នល់ ថា៖ “លោកបង ព្រះអង្គម្ចាស់ សិរិមតៈ បានសម្រេចព្រះទ័យដកហូតតំណែងរបស់សម្តេចសីហនុ ហើយ“ ។
លន់ នល់ ដែលទើបតែភ្ញាក់ពីដំណេកដោយសារប្អូនប្រុសរបស់គាត់ដាស់ បន្ទាប់ពីពួកគេបានឈររង់ចាំយ៉ាងយូរមកនោះ បានប្រាប់ទៅលន់ ណុន វិញថា ៖ “ បើមតៈ ព្រមព្រៀងរួចទៅហើយ យើងមានតែសម្រេចធ្វើអីចឹងទាំងអស់គ្នា ! “ ។
តាមពិតព្រះអង្គម្ចាស់ សិរិមតៈ មិនទាន់បានផ្តល់ការយល់ព្រមនៅឡើយ ។ បន្ទាប់មកទៀត លន់ ណុន បានចាកចេញពីផ្ទះបងប្រុសរបស់គាត់ ធ្វើដំណើរទៅគេហដ្ឋានរបស់ព្រះអង្គម្ចាស់ សិរិមតៈ ហើយបានទូលព្រះអង្គថា បងប្រុសរបស់គាត់គឺ លន់ នល់ បានសម្រេចចិត្តចាត់ការទម្លាក់ សីហនុ ហើយ ដែលតាមពិតទៅ លន់ នល់ បានចាញ់បោកគាត់ (លន់ ណុន) តែប៉ុណ្ណោះ ។ ដោយហេតុនេះ ស្អែកឡើង គឺថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០ រដ្ឋសភា និង ក្រុមប្រឹក្សាព្រះរាជាណាចក្រ បានសម្រេចបោះឆ្នោតជាឯកឆន្ទ ដកហូតសម្តេចសីហនុ ពីតំណែងជាព្រះប្រមុខរដ្ឋ នៅម៉ោង ១៣ និង ៣០នាទី “ ។
យប់ថ្ងៃទី១៨ មីនា ១៩៧០ នាយករដ្ឋមន្ត្រី លន់ នល់ បានប្រកាសបង្កើតរបបសាធារណៈរដ្ឋមួយនៅកម្ពុជានាពេលដ៏ខ្លីខាងមុខ ។ ការប្រកាសបែបនេះ បណ្ឌិត រស់ ចន្ត្រាបុត្រ បានអះអាងថា ធ្វើឡើងតាមការស្នើសុំរបស់វរសេនីយ៍ត្រី លន់ ណុន ។ ប៉ុន្តែបន្ទាប់ពីត្រូវបានគេរាយការណ៍ថ្វាយអំពីសេក្តីប្រកាសនោះ ព្រះអង្គម្ចាស់ សិរិមតៈ បានជំទាស់ហើយបានស្នើឱ្យលើកសេចក្តីប្រកាសនោះទៅធ្វើនៅថ្ងៃក្រោយ ។
នៅពេលឃើញថា ដំណើរនៃការបង្កើតរបបសាធារណៈរដ្ឋមួយនៅកម្ពុជាត្រូវបានរាំងខ្ទប់ដោយ ព្រះអង្គម្ចាស់សិរិមតៈដែលចង់បន្តប្រទេសកម្ពុជាឱ្យនៅជាប្រទេសរា ធិបតេយ្យតទៅទៀតនោះ ទើបថ្ងៃទី១១ ខែមេសា ឆ្នាំ១៩៧០ វរសេនីយ៍ត្រី លន់ ណុន បានបញ្ជាឱ្យ ថាច់ ជា (ដើមកំណើតខ្មែរកម្ពុជាក្រោម) រៀបចំធ្វើបាតុកម្មដ៏ធំមួយឈ្មោះថា “ដំណើរឆ្ពោះទៅរកភាពស្របគ្នាខាងផ្លូវចិត្តគំនិត“ នៅក្នុងពហុកីឡាដ្ឋានអូឡាំពិក ក្រុងភ្នំពេញ ។ បាតុកម្មនេះធ្វើឡើងដើម្បីសំណូមពរឱ្យឧត្តមសេនីយ៍ លន់ នល់ បង្កើតរបបសាធារណៈរដ្ឋមួយនៅកម្ពុជា ។ បន្ទាប់ពីការជួបជុំគ្នានៃហ្វូងបាតុករនេះទៅ វរសេនីយ៍ត្រី លន់ ណុន បានសន្យាយ៉ាងឱឡារិកថា របបសាធារណរដ្ឋមួយនឹងត្រូវបានបង្កើតឡើងនៅក្នុងពេលឆាប់ៗខាងមុខនេះ ។
ប៉ុន្តែព្រះអង្គម្ចាស់ សិរិមតៈ និង មនុស្សរបស់ព្រះអង្គនៅតែមិនព្រម ហើយព្រះអង្គម្ចាស់លេចធ្លោជាងគេនៃស្រឡាយស៊ីសុវត្ថិ អង្គនេះលើកហេតុផលថា ពេលវេលាពុំទាន់មកដល់ឡើយ ហើយថាប្រការនេះនឹងធ្វើឱ្យខូចខាតដល់រូបភាពនៃរបបថ្មីនេះនៅលើឆាក អន្តរជាតិ និង ធ្វើឱ្យចុះខ្សោយរបបនេះនៅក្នុងសម័យប្រជុំអង្គការសហប្រជាជាតិឆាប់ៗ ខាងមុខនេះ ។
វាហាក់ដូចជាថា មនុស្សរបស់ លន់ ណុន បានជោគជ័យច្រើនណាស់ទៅហើយ នៅពេលដែលឧត្តមសេនីយ៍ លន់ នល់ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ១៩៧០ បានប្រកាសតាមវិទ្យុថា របបសាធារណរដ្ឋ នៅកម្ពុជា នឹងត្រូវបានបង្កើតឡើងនៅរយៈពេល២ខែខាងមុខ ។
ទោះជាព្រះអង្គម្ចាស់ សិរិមតៈ ខំរាំងខ្ទប់យ៉ាងណាក៏មិនបានដែរ ហើយទីបំផុតថ្ងៃទី៩ តុលា ឆ្នាំ១៩៧០ បានមកដល់ ហើយរបបសាធារណរដ្ឋខ្មែរ បានប្រកាសបង្កើតឡើង និង ប្រកាសឱ្យមានការរៀបចំធ្វើបុណ្យទូទាំងប្រទេស ។ នេះជាលើកទី១ និង តែម្តងគត់ ដែលរបបសាធារណរដ្ឋ បានចាប់កំណើតនៅលើទឹកដីកម្ពុជា ។ ប្រការនេះធ្វើឱ្យមនុស្សភាគីទាំងទ្វេមានទំនាស់នឹងគ្នាកាន់តែ ស្រួចស្រាលឡើងថែមទៀត ។ ដោយហេតុនេះ នៅឆ្នាំ១៩៧០ លន់ នល់ បានក្លាយជាប្រធានាធិបតីទី១ និង តែម្នាក់គត់របស់សាធារណរដ្ឋ នៅកម្ពុជា ។ គាត់មានឋានៈជាអគ្គសេនាធិការកងទ័ព ហើយគាត់បានចែករំលែកអំណាចជាមួយព្រះអង្គម្ចាស់សិរិមតៈ ដោយប្រគល់ថ្វាយព្រះអង្គឱ្យជាអ្នកទទួលបន្ទុកនយោបាយ ពោលគឺជាមនុស្សទី២ បន្ទាប់ពីលន់ នល់ ក្នុងរបបនេះ ។
តាំងពីឡើងកាន់អំណាចមក លន់ នល់ បានចាប់ផ្តើមធ្វើសង្គ្រាមបណ្តេញកងទ័ពវៀតណាមខាងជើង និង វៀតកុងចេញពីទឹកដីកម្ពុជា ។ ដោយហេតុនេះ រដ្ឋាភិបាលរបស់គាត់ទទួលបានជំនួយទាំងស្រុងពីសហរដ្ឋអាមេរិក ដែលកំពុងជួយវៀតណាមខាងត្បូង ធ្វើសង្គ្រាមជាមួយវៀតណាមខាងជើង ។
ជាអកុសល រដ្ឋាភិបាលសាធារណរដ្ឋខែ្មរ របស់ លន់ នល់ មិនមានសំណាងល្អឡើយ ដោយសារអំពើពុករលួយនៅតែបន្តរស់រានមានជីវិតនៅលើទឹកដីនេះដដែល ហើយមានសភាពធ្ងន់ធ្ងរមិនចាញ់កាលប្រទេសនេះស្ថិតក្រោមដឹកនាំរបស់ សម្តេចសីហនុឡើយ ។ មិនមានករណីពុករលួយណាមួយត្រូវបានដោះស្រាយឡើយ ហើយបុគ្គលដែលគេធ្លាប់បានចោទថាពុករលួយដល់កំពូលក្នុងរបបសម្តេច សីហនុ ដូចជា សូស្តែន ហ្វែណង់ដេស ជាដើម នៅតែបន្តរស់នៅដោយសុខសាន្ត គ្មានទោស ថែមទាំងនៅតែមានអំណាចក្នុងរដ្ឋាភិបាលថ្មីនេះផងទៀត ។ សម្ភារៈសិក ដែលជាជំនួយរបស់អាមេរិកមិនត្រូវបានគេប្រគល់ឱ្យកងទ័ពដោយគ្រប់គ្រាន់ ឡើយ បែរជាត្រូវគេដាក់លក់នៅតាមផ្សារដូចជាផ្សារអូឡាំពិកជាដើម ហើយប្រជាជនខ្មែរដែលស្រលាញ់ជាតិបាននាំគ្នាលក់គោក្របី និង ស្រែចំការទៅទិញសម្ភារៈទាំងនោះ ដើម្បីធ្វើដំណើរចូលសមរភូមិ រីឯកងទ័ពខ្លះនាំទាំងប្រពន្ធកូនទៅជាមួយផង ។
កងទ័ពរបស់ លន់ នល់ ដែលគ្មានបទពិសោធ ពុំមានយុទ្ធភ័ណ្ឌគ្រប់គ្រាន់ ខ្វះការដឹកនាំឱ្យបានត្រឹមត្រូវនោះ ត្រូវបានកងទ័ពកុម្មុយនិស្តយួន វាយកំទេចខ្សែត្រៀម និង សម្លាប់យ៉ាងអាណោចអាធ័មជាបន្តបន្ទាប់ ។
របបសាធារណៈរដ្ឋខ្មែរ ត្រឹមតែរយៈពេល៥ឆ្នាំសោះគឺពី ឆ្នាំ១៩៧០ ដល់ ឆ្នាំ១៩៧៥ គេឃើញមានការប្តូរផ្លាស់គណៈរដ្ឋមន្ត្រីជាច្រើនលើកច្រើនសាដែល ក្នុងនោះគឺគណៈរដ្ឋមន្ត្រីរបស់ព្រះអង្គម្ចាស់ សិរិមតៈ , របស់ លោក ហង្ស ធុនហាក់ , របស់លោក អ៊ិន តាំ (២លើក) , របស់លោក សឺង ង៉ុកថាញ់ , របស់លោក ឡុង បូរ៉េត (៣លើក) ។ ប៉ុន្តែមិនដែលឃើញរដ្ឋាភិបាលណាមួយទទួលបានជោគជ័យធំដុំឡើយ ។ ចំណុចគួរកត់សំគាល់មួយគឺថា ទោះជាមានការផ្លាស់ប្តូរញឹកញាប់យ៉ាងណាក្តី ប៉ុន្តែសមាសភាពនៃរដ្ឋមន្ត្រីក្នុងគណៈរដ្ឋមន្ត្រីនោះៗ ភាគច្រើនគឺជាមនុស្សដដែលៗ ពោលគឺប្តូរផ្លាស់តែនាយករដ្ឋមន្ត្រីប៉ុណ្ណោះ ។ ប្រហែលនេះ ក៏ជាកត្តាមួយដែលមានចំណែកដល់ភាពមិនជោគជ័យ នៃ គណៈរដ្ឋមន្ត្រីទាំងនោះដែរ ។
ការផ្លាស់ប្តូររបត់នយោបាយរបស់មហាអំណាចនាំឱ្យអាមេរិកព្រមទទួលយក ថាជាអ្នកចាញ់សង្គ្រាមនៅវៀតណាម ។ ប្រការនេះ ប្រទេសកម្ពុជាលែងក្លាយជាទឹកដីដែលអាមេរិកាំងត្រូវការចាំបាច់ទៀត ។ ហេតុនេះរដ្ឋាភិបាលអាមេរិក ក៏បានផ្តាច់ជំនួយមកឱ្យរដ្ឋាភិបាលលន់ នល់ ជាបន្តបន្ទាប់។
សម្តេច សីហនុ បានមានបន្ទូលថានៅពេលក្រុមរបស់ព្រះអង្គបានចូលកាន់កាប់ប្រទេស កម្ពុជានោះ ព្រះអង្គនឹងបញ្ជាឱ្យគេបាញ់សម្លាប់លន់ នល់ ប្រសិនបើចាំបាច់ ។ ប៉ុន្តែបើលន់ នល់ ព្រមចុះចាញ់ហើយនិរទេសចេញពីកម្ពុជា គាត់នឹងមិនមានការតាមចាប់ខ្លួនឬតាមចងកម្មឡើយ ។ ដោយហេតុនេះទើបទីបំផុតសហរដ្ឋអាមេរិក បានព្យាយាមបញ្ចុះបញ្ចូលឱ្យ លន់ នល់ ទទួលយកជម្រើសចុងក្រោយនេះ ។
ថ្ងៃទី១ ខែមេសា ១៩៧៥ លន់ នល់ បានលាលែងពីតំណែង និង និរទេសខ្លួនទៅកាន់ប្រទេសឥណ្ឌូនេស៊ី បន្ទាប់មកទៅសហរដ្ឋអាមេរិក និង បានតាំងលំនៅឋានដំបូងនៅរដ្ឋហាវ៉ៃ ហើយនៅឆ្នាំ១៩៧៩ នៅរដ្ឋកាលីហ្វូនញ៉ា ។ គាត់បានស្លាប់នៅថ្ងៃទី១៧ ខែវិច្ឆិកា ១៩៨៥ ។
Popular Posts
-
(ពីឆ្វេងទៅស្តាំ)សិរិមតៈ លន់នល់ អ៊ិនតាំ) ថ្ងៃទី 15 មីនា 2012 ដោយ: ខឿន សាឃៀន CEN ភ្នំពេញ: ខណៈប្រទេសជា...
-
ថ្ងៃទី 24 មីនា 2012 ដោយ: ខឿន សាឃៀន CEN ភ្នំពេញ: ទ្រង់សិរិមតៈ ត្រូវបានគេស្គាល់ច្បាស់បំផុតដោយកា...
-
ប្រធានាធិបតី លន់ នល់ ថ្ងៃទី 11 មីនា 2012 ដោយ: ខឿន សាឃៀន CEN សេនាប្រមុខ លន់ នល់ ភ្នំ...
-
ដោយ : ខឿន សាឃាង ថ្ងៃទី 26 កុម្ភៈ 2012 CEN កាក់ ប្រាក់ បាត ខ្មែរ ដែល ព្រះបាទ អង្គឌួង បញ្ជា ឱ្យ...
Powered by Blogger.